​ទំនៀមទម្លាប់​កាត់​ឬ​សសី​មា​វត្ត​នៅ​កណ្តាលយប់​ឬ​ទាបភ្លឺ​នៅ​រក្សាបាន​តាម​ភូមិ​ស្រុក​មួយចំនួន​

2331
ចែករម្លែក

​ដោយៈ​ភ្នំ​ស្វាយ​/​បន្ទាយ​មាន​ជ័​យៈ​ទំនៀមទម្លាប់​កាត់​ឬ​សសី​មា​វត្ត​នៅ​កណ្តាលយប់​ឬ​ទាបភ្លឺ​នៅ​រក្សាបាន​តាម​ភូមិ ស្រុក​មួយចំនួន​នៅក្នុង​ខេត្តបន្ទាយមានជ័យ ។ ព្រះសង្ឃ អាចារ្យ គណ​:​កម្ម​ការ និង​ពុទ្ធបរិស័ទ​ចាត់ទុក​ទំនៀមទម្លាប់​នោះ ថា​មាន​ភាព​បរិសុទ្ធ ស្អាតស្អំ ហើយ​ត្រូវ​តាម​លំនាំ​ដើម​ផង​ទៀត​។​ជាក់ស្តែង​នៅ​វត្ត​ប្រាសាទ​ចា​រលើ​ភូមិ​ចា​រលើ​ឃុំ​ទឹកជោរ​ស្រុក​ព្រះនេត្រព្រះ​ខេត្តបន្ទាយមានជ័យ​នេះ​. យើង​ឃើញ​ព្រះសង្ឃ​បាន​ប្រជុំ​សូត្របាលី​ព័ទ្ធសីមា​តាំងពី​ម៉ោង​៣​ទាបភ្លឺ​ចូល​ថ្ងៃទី​២៨​ខែមេសា​ឆ្នាំ​២០១៨ កន្លងមកនេះ​។​

​ក្នុងអំឡុង​សូត្រ​ដែល​ស៊ីពេល​ជិត​២​ម៉ោង​នោះ​មានតែ​ព្រះសង្ឃ​ហើយ​ហាម​មិនឱ្យ​គ្រហស្ថ​ចូលទៅ​ពាក់ព័ន្ធ​ឡើយ​។​នៅក្នុង​និង​ក្រៅ​ព្រះវិហារ​កសាង​ថ្មី​ដែល​ត្រូវ​សម្ពោធ​និង​កាត់​ឬ​សសី​មា​គេ​បានរៀបចំ​ចង​អំបោះឆៅ​ជា​ខ្សែ​សីមា​ដូច​ព្រះវិហារ​ដទៃ​ដែរ​គ្រាន់តែ​ត្រូវ​ចាំបាច់​ចងភ្ជាប់​នឹង​កូនឈើ​ប្រឡៅ​មូល​និង​ដើម​ឬ​ស្សី​ស្រស់​។​

លោក លុច ផ មេឃុំ​ទឹកជោរ ក៏​ដូច​អាចារ្យ​គណកម្មការ​និង​ព្រះគ្រូ​ចៅអធិការ​វត្ត​ប្រាប់​កាសែត​រស្មី​កម្ពុជា​ទាបភ្លឺ​ថ្ងៃទី​២៦​ខែមរ​សា​ថា​:ក្នុង​ឃុំ​នេះ​មាន​វត្ត​៧ ហើយ​មាន​ទំនៀមទម្លាប់​កាត់​ឬ​សសិ​មា​នៅ​ពេលយប់​ឬ​នៅ​ទាបភ្លឺ​នេះ ស្ទើរ​ទាំងអស់​។ ដោយសារ​មាន​ប្រាសាទ​បូរាណ​មួយ កសាង​នៅក្នុង​រជ្ជ វត្ត​ប្រាសាទ​ចា​រលើ​មាន​ទំហំ​ដី​ជាង​៣​ហិកតា ។​វត្ត​នេះ​បង្កើតឡើង​ពី​ឆ្នាំ​១៨០៨ដោយ​ចៅអធិការ​ព្រះនាម​ឡោក​,​ព្រះនាម​ណាប់ និង​ពុទ្ធបរិស័ទ​។

ត​មក​ក្នុង​តំណែង​ចៅអធិការ​វត្ត​១២​អង្គ ក៏មាន​ការកសាង​បន្ត​មាន​ជា​ហូ​ហែរ តាំងពី​ព្រះវិហារ សាលាឆាន់ កុដិ​ពី​ឈើ​ប្រក់​ស្បូវ ..​រហូតដល់​ធ្វើ​ពី​កំបោរ​បាយអ ,​បេតុង​ប្រក់​ក្បឿង​និង​សមិទ្ធ​ច្រើនឡើងៗ​។​ដល់​ឆ្នាំ​២០០៩​និង​២០១០ ព្រះគ្រូ​ចៅអធិការ​វត្ត​ព្រះនាម ឈ​យ រី​ឆាត ,​ព្រះអង្គ ធិ​ញ ផុង បាន​ផ្តើមកសាង​សាលាឆាន់​, ។​
នៅ​ឆ្នាំ​២០១១ លោកគ្រូ អ៊ុច ប៊ុន​ផាវ លំនៅ​ភូមិ​សាលាកន្សែង​សង្កាត់​ស្វាយដង្គំ​ក្រុង​/​ខេត្តសៀមរាប រូ​ម​នឹង​ពុទ្ធបរិស័ទសប្បុរសជន​បាន​កសាង​ព្រះវិហារ​ថ្មី​ដែល​ត្រូវការ​ឬ​សសី​មា​និង​សម្ពោធ​នេះ ទំហំ​២១​ម​គុណ​១៣​ម អស់​ថវិកា​១៣៥.៥០០​ដុល្លារ​។

លោក លី សារី អភិបាល​ស្តីទី​ខេត្តបន្ទាយមានជ័យ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​កាត់​ឬ​សសី​មា​វត្ត​ប្រាសាទ​ចារ​លើ បាន​ថ្លែង​អំណរ​ព្រះ​គុណ​. អរគុណ​និង​កោតសរសើរ​ដល់​ព្រះគ្រូ​ចៅអធិការ ព្រះសង្ឃ គណ​:​កម្ម​ការ ពុទ្ធបរិស័ទ​និង​សប្បុរសជន​ទាំងឡាយ​ដែល​បាន​ស្រុះស្រួល រួបរួម​និង​មាន​សទ្ធា​ជ្រះថ្លា​កសាង​ព្រះវិហារ ក៏ដូចជា​សមិទ្ធផល​នានា​ក្នុង​វត្ត​។​ជាងនេះទៅទៀត គ្រប់គ្នា​នៅបាន​ថែរក្សា អភិរក្ស​នូវ​ទំនៀមទម្លាប់​កាត់​ឬ​សសី​មា​ព្រះវិហារ​នៅវេលា​យប់​ទាបភ្លឺ ដែលជា​ឱកាស​នៃ​អាកាសធាតុ​ត្រជាក់​មនោ​រម្យ ស្រឡះ​ល្អល្អះ​និង​ក្តីសង្ឃឹម​ចូលមកក្នុង​ថ្ងៃ​ថ្មី​ផង​។​

ម្យ៉ាង​ការ​កាត់​ឬ​សសី​មា​វត្ត​ក៏​គ្រប់​រណ្តៅ​មានតែ​ក្នុង​ព្រះវិហារ ហើយ​ព្រះ​ស​ង្ជ​ទាំងអស់​ជា​អ្នក​កាត់ លើកលែងតែ រណ្តៅ​មួយ​ដែល​ទុក​ជូន​គ្រហស្ថ​ជា​អធិបតី​ក្នុង​ពី​ធី ពោលគឺ​ទុក​ជូន​លោក​លី សារី អភិបាល​ស្តីទី​នេះ​៕S/

រូបថត : ម៉ោង​៣​ទាបភ្លឺ​ព្រះសង្ឃ និង​លោក លី សារី អភិបាល​ស្តីទី​ខេត្តបន្ទាយមានជ័យ​កា​តើ​ឬ​សសិ​មា​វត្ត​ប្រាសាទ​ចា​រលើ​ឃុំ​ទឹកជោរ (​រូប​: ភ្នំ​ស្វាយ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម