ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក្រុមហ៊ុន​FedEx កំពុង​តែមាន​គម្រោង​ហោះហើរ​យន្ត ហោះ​ដឹកទំនិញ​ចេញចូល​កម្ពុជា​(Cargo/Freight) នៅក្នុង​ខែមិថុនា​ឆ្នាំ​២០២១​។ នេះ​បើតាម ប្រភពពី​រដ្ឋលេខាធិកា​រដ្ឋា​ន អាកាសចរណ៍​ស៊ីវិល ។

​គម្រោង​នេះ ត្រូវបាន​លើកឡើង​នៅក្នុង​ជំនួប​មួយ​រវាង ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួល បន្ទុក​រដ្ឋលេខាធិការ​ដ្ឋា​ន​អាកាសចរ​ស៊ីវិល ជាមួយនឹង​លោក W.Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា និង​តំណាង​ស្ថាន​ពាណិជ្ជកម្ម កាលពី​ព្រឹក​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២១ ។

​រហូតមកដល់​ពេលនេះ​ក្រៅពី​ការដឹកជញ្ជូន​អ្នកដំណើរ​សកម្មភាព​ដឹកជញ្ជូន​ទំនិញ តាមផ្លូវ​អាកាស​នៅ​កម្ពុជា​ក៏​កំពុងតែ​មមាញឹក​ផងដែរ ៕​/PC