ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ លោក លី សារី អភិបាលរង ខេត្តបន្ទាយមានជ័យ និង​ជា​ប្រធាន​ក្រុមការងារ ចុះជួយ​ស្រុក​មង្គល​បូរី រួម​ដំណើ​ដោយ លោក រ័ត្ន ដា​ស៊ី​ណង អភិបាលស្រុក​មង្គល​បូរី លោក អ៊ឹង វ៉ាន​ម៉ៅ សមាជិក​ក្រុមប្រឹក្សា និង​ក្រុមការងារ កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​ចុះ​ពិនិត្យ​ស្រះ​ទឹក​សហគមន៍​ត្រៀម​រៀបចំ​សម្ពោធ ដាក់ឱ្យ​ប្រើប្រាស់ នៅពេល​ខាងមុខនេះ​។​

​ស្រះ​ទឹក​នោះ មាន​ទំហំ ២០០ ម៉ែត្រ គុណ​នឹង ១៣០ ម៉ែត្រ ជម្រៅ ១៨ ម៉ែត្រ នៅលើ​ផ្ទៃដី ៦ ហិកតា អាច​ស្តុក​ចំណុះ​ទឹក បាន​ប្រហែល ៣០ ម៉ឺន​ម៉ែត្រគូប សម្រាប់​ផ្គត់ផ្គង់​ទឹក​ជូន​ដល់ បងប្អូន​ប្រជាពលរដ្ឋ ប្រើប្រាស់ និង​ការបង្ករ​បង្កើន​ផល នា​រដូវប្រាំង ស្ថិតនៅ​ភូមិ​ឃី​ឡិ​ក ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ៕/V​-PC