ប្រែសម្រួលៈវាសនា/បាងកក៖រដ្ឋាភិបាលថៃកាលពីថ្ងៃព្រហស្បតិ៍បានរាយការណ៍អំពីការរកឃើញការឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២០១នាក់ ក្នុងនេះ១៨៥នាក់ឆ្លងនៅក្នុងស្រុក និង១៦ជាករណីនាំចូល។
ចំនួននេះធ្វើអោយថៃ មានអ្នកឆ្លងសរុបតាំងពីមុនមកកើនដល់ ២៤.១០៤នាក់ តែ១៩.៧៩៩បានជាពីជំងឺ ៨០នាក់ស្លាប់និងនៅសល់៤.២២៥នាក់កំពុងព្យាបាល។
ខេត្តសាមុត សាខន ដែលជាមជ្ឈមណ្ឌលផ្ទុះកូវីដ១៩តាំងពីខែធ្នូឆ្នាំមុនមក នៅតែមានអ្នកឆ្លងថ្មីច្រើនជាងគេគឺ១២៩នាក់ ខណៈក្រុងបាងកករកឃើញអ្នកឆ្លងថ្មី១៧នាក់ ក្នុងនេះ១៤នាក់ជាការឆ្លងជាចង្កោមនៅសកលវិទ្យាល័យជូឡាឡុងកន ចំណែកខេត្តតាកមានអ្នកឆ្លងថ្មី៣៧នាក់។
នៅទូទាំងពិភពលោក ការឆ្លងកូវីដ១៩បានកើន ៤៣៧.៧៨០នាក់ រហូតដល់ចំនួនសរុប ១០៧,៨៥លាននាក់ និង២,៣៦លាននាក់ស្លាប់ដោយកូវីដ១៩។អាម៉េរិកនៅតែនាំមុខគេ គឺឆ្លង២៧,៩០លាននាក់ និងស្លាប់ដោយកូវីដ១៩មានចំនួន ៤៨៣.២០០នាក់ ៕