ថៃកាលពីថ្ងៃព្រហស្បតិ៍បានរាយការណ៍អំពីការរកឃើញការឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២០១នាក់ ក្នុងនេះ១៨៥នាក់ឆ្លងនៅក្នុងស្រុក និង១៦ជាករណីនាំចូល។ចំនួននេះធ្វើអោយថៃ មានអ្នកឆ្លងសរុបតាំងពីមុនមកកើនដល់ ២៤.១០៤នាក់ តែ១៩.៧៩៩បានជាពីជំងឺ ៨០នាក់ស្លាប់និងនៅសល់៤.២២៥នាក់កំពុងព្យាបាល។នៅទូទាំងពិភពលោក ការឆ្លងកូវីដ១៩បានកើន ៤៣៧.៧៨០នាក់ រហូតដល់ចំនួនសរុប ១០៧,៨៥លាននាក់ និង២,៣៦លាននាក់ស្លាប់ដោយកូវីដ១៩។អាម៉េរិកនៅតែនាំមុខគេ គឺឆ្លង២៧,៩០លាននាក់ និងស្លាប់ដោយកូវីដ១៩មានចំនួន ៤៨៣.២០០នាក់ ។