បទ​ភ្លេង “​មាតា​សត្វ​ស្លាប​ព្រះអាទិត្យ​” ទទួល​ពានរង្វាន់ “​តន្ត្រី​ច្នៃប្រឌិត​ល្អ​បំផុត​”

1166
ចែករម្លែក

​ពេល​ថ្មីៗ​នេះ ទិវា​ខ្សែភាពយន្ត គ្រប់​ជនជាតិ​លើ​ពិភពលោក​លើក​ទី​១៥ បាន​ត្រូវ​បិទ​បញ្ចប់ នៅ​ក្រុង Los Angeles នៃ​ប្រទេស​អាមេរិក ។ បទ​ភ្លេង “​មាតា សត្វ​ស្លាប​ព្រះអាទិត្យ​” ដែល​រៀបចំ និង​ជ្រើសរើស​ដោយ​ស្រុក​ស៊ី​ឈូ​វ មណ្ឌល​ស្វយ័ត​ជនជាតិ​ជួង និង​មា​វ វិ​ន​សាន ខេត្ត​យូ​ន​ណាន បានទទួល​ពាន រង្វាន់​ឈ្មោះ​“​តន្ត្រី​ច្នៃប្រឌិត​ល្អ​បំផុត​” ។​
​ ​
​គួរ​បញ្ជាក់ថា ប្រទេស​ចំនួន ៤៣​បានជ្រើសរើស​ខ្សែភាពយន្ត​ចំនួន​ជាង​មួយ​ពាន់​មក​ចូលរួម​ក្នុង ទិវា​ខ្សែភាពយន្ត​នេះ ។ ខ្សែភាពយន្ត “​មាតា សត្វ​ស្លាប​ព្រះអាទិត្យ​៖ ព្រលឹង​របាំ​” ដែលមាន​រយៈ ពេល​ត្រឹមតែ​៨​នាទី និង​បទ​ភ្លេង “​មាតា​សត្វ​ស្លាប​ព្រះអាទិត្យ​” របស់​ប្រទេស​ចិន​នោះ​បានទទួល នូវ​ការចាប់អារម្មណ៍​ពី​សំណាក់​ទស្សនិកជន គ្រប់​ជនជាតិ ។ តាមរយៈ​ការវាយតម្លៃ និង​ឱ្យ​ពិន្ទុ ពី​គណៈកម្មការ​បទ​ភ្លេង “​មាតា​សត្វ​ស្លាប​ព្រះអាទិត្យ​” បានទទួល នូវ​ពានរង្វាន់​ឈ្មោះ “​តន្ត្រី​ច្នៃប្រឌិត​ល្អ​បំផុត​” ។​
​ ​
​ស្រុក​ស៊ី​ឈូ​វ​ជា​ស្រុក​មួយ ដែល​សម្បូរ​ទៅដោយ​វប្បធម៌​ជនជាតិ ភាគតិច​ដ៏​ចម្រុះ​ពណ៌​។ “​របាំ​ខ្លុយ​ជនជាតិ ហួ​គួ​ភូមិ​ម៉ាន​ឡុង​” និង “​ពិធី​សែនអ្នកតា ដោយ​នារី​លើ​ភ្នំ​ព្រះអាទិត្យ​” បាន​ត្រូវ ដាក់បញ្ចូល​ក្នុង​បញ្ជី​ឈ្មោះ​បេតិកភណ្ឌ អរូបី​ថ្នាក់ជាតិ​ចំណែក “​ទិវា​ព្រះអាទិត្យ នារី ”​របស់​ជនជាតិ​ជួង​បាន​ត្រូវ​អ្នក ជំនាញការ​វាយតម្លៃថា​ជា​វប្បធម៌ ប្រពៃណី​មួយ​ដែលមាន​ប្រភព ចាប់ផ្តើម ពី​សង្គម​មត្តេយ្យកា​ដែល​បាន​មាន ប្រវត្តិសាស្ត្រ​រាប់ពាន់​ឆ្នាំ​ទៅហើយ ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម