ប្រយោជន៍​អស្ចារ្យ​នៃ​ការ​ញ៉ាំ​ទឹកឃ្មុំ​លាយ​ទឹកក្រូច​ឆ្មារ​

3506
ចែករម្លែក
  • 1
    Share

​មនុស្ស​ជាច្រើន​យល់ថា ទឹកឃ្មុំ គឺជា​សារធាតុ​រាវ​មាន​ជាតិ​ផ្អែម​ខ្លាំង ប៉ុន្តែ​វា​មានរឿង​ច្រើន ដែល​លើសពី​ផ្អែម ទៅទៀត ។ វា​មាន​សារធាតុ​ប្រឆាំងនឹង បាក់តេរី និង​ប្រឆាំង​ការ​រលាក​។ ក្រៅពី នេះ ក្នុង​ទឹកឃ្មុំ​ក៏មាន​សារធាតុ​សំខាន់ៗ ជាច្រើន​ផងដែរ​ដូចជា Riboflavin, ជាតិ​ដែក ជាតិ​ស័​ង្គ​សី វីតាមីន B6 ព្រមទាំង​ជាតិ​សរសៃ ។

​ទឹកក្រូច​ឆ្មារ​មាន​សមា​ធាតុ​សកម្ម មួយ​ឈ្មោះថា Citric Acid ដែល​វា ត្រូវបាន​គេ​ប្រើ​ជា សារធាតុ​លាង​សម្អាត ហើយក៏​មានមុខ​ងា​រស​ម្លា​ប់​បាក់តេរី និង​មេរោគ​ផងដែរ ។
​ ​
​យ៉ាងណាមិញ ខណៈពេល ដែល​ក្រូចឆ្មារ គឺជា​សារធាតុ​ជំនួយ​ដល់ សុខភាព​ដ៏​ឆ្លាត​វៃ​វា​នឹង​កាន់ តែ​អស្ចារ្យ ថែមទៀត នៅពេល​ប្រើ​ជាមួយ​ទឹកឃ្មុំ ។
​ ​
​ទឹកឃ្មុំ និង​ក្រូចឆ្មារ​ពេល​ផ្សំ​ចូល គ្នា​នឹង​ក្លាយទៅជា​សារធាតុ​ប្រឆាំង​ការ រលាក អង់​ទី​អុកស៊ីដ​ង់ ប្រឆាំង​បាក់តេរី ការ​ភ្ញោ​ច ទប់ស្កាត់​ការ​ឃ្លាន​អាហារ បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​ជំរុញ​ដល់ ផ្លូវដង្ហើម និង​ភ្ញោ​ច​ដល់​ការ រំលាយ អាហារ ។ តើ​ក្រៅពីនេះ​វា​នឹងមាន​អ្វី ទៀត​ទៅ​?
​ ​
​ច្រោះ​ជាតិពុល​ក្នុង​ខ្លួន​
​ទឹកឃ្មុំ​ក្រូចឆ្មារ​ត្រូវបាន​គេ​បង្ហាញថា ជួយ​ពង្រឹង​ដល់​ចលនា​ពោះវៀន ដោយ​ជួយ​សម្អាត ពោះវៀន និង​បង្ការ​ការកើនឡើង​មេរោគ​គ្រោះថ្នាក់​ក្នុង​ខ្លួន ។ ក្រៅពីនេះ​ទឹកឃ្មុំ​ក្រូចឆ្មារ​ក៏​ជួយ ជំរុញ​ដល់​ការ​នោម និង​ទឹកនោម​ផង ដែរ ដូច្នេះ​វា​នឹង​ជួយ​បញ្ចោ​ញ​ជាតិពុល​កាន់តែ​លឿន ពី​ក្នុង​ខ្លួន ។ ការ​នោម​នឹង​បញ្ចោ​ញ​ចោល​ជាតិ​ប្រៃ ខ្លាញ់ ជាតិពុល និង​ទឹក​ដែល​គ្មាន​ប្រយោជន៍ ចេញពី​រាងកាយ ។
​ ​
សម្រក​ទម្ងន់​
​ថ្វីបើ​មាន​ជាតិ​ស្ករ​ច្រើន​ក្នុង ភេសជ្ជៈ​នេះ​ក៏ដោយ តែ​វា​មិនមាន កាឡូរី​ច្រើន​ទេ ប៉ុន្តែ​ចំនួន​ដ៏​ច្រើន​នៃ ជាតិ​រ៉ែ​និង​វីតាមីន អាចជួយ​ឱ្យ​អ្នកមាន អារម្មណ៍​ឆ្អែត​លឿន ។ ដូច្នេះ​វា​ស័ក្តិសម សម្រាប់​ការ​សម្រក​ទម្ងន់ ។
​ ​
ព្យាបាល​ការ​ក្អក
​មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុងការ ប្រើប្រាស់​ទឹកឃ្មុំ និង​ក្រូចឆ្មារ​គឺ​នៅពេល អ្នក​ឈឺបំពង់ក ក្អក ឬ​ជំងឺ​ផ្លូវដង្ហើម ផ្សេងៗ​ទៀត ។ វា​អាចជួយ​សម្រួល​ដល់ ផ្លូវដង្ហើម និង​បង្ការ​ការ​រលាក​ដែល អាច​បន្ថយ​ការ​ក្អក​បាន​ផង និង​ជំរុញ ដល់​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​ក្នុងការ​ប្រឆាំងនឹង​ការបង្ក រោគ​ក្នុង​ផ្លូវដង្ហើម​។
​ ​
​ជួយ​ដល់​ការរំលាយ​អាហារ​
​ថាមពល​នៃ​ទឹកឃ្មុំ​និង​ក្រូចឆ្មារ​ក្នុងការ​ប្រឆាំងនឹង​បាក់តេរី​អាច​ប្រើ ដើម្បី​ផ្តល់​មុខងារ​កាន់តែ​ល្អ ដល់​ក្រពះ​បាន ។ វា​មិនអាច​បញ្ចោ​ញ​ចោល​នូវ បាក់តេរី​គ្រោះថ្នាក់​ពី​ក្នុង​ក្រពះ និង​ផ្លូវ​រំលាយ អាហារ​ទេ ប៉ុន្តែ​ជួយ​ព​ន្លឿ​ន​ដល់ ការរំលាយ​អាហារ ដោយសារតែ អាស៊ីត​ក្នុង​ក្រូចឆ្មារ ។ ការ​ញ៉ាំ​ទឹកឃ្មុំ​ក្រូច ឆ្មារ​ក៏​ជួយ​ភ្ញោ​ច​ដល់​ការផលិត​ទឹកប្រមាត់ ដែល​ជួយ​ដល់​ការរំលាយ​អាហារ ។

ពង្រឹង​ដល់​ការរំលាយ​អាហារ​
​ទាំង​ទឹកឃ្មុំ និង​ក្រូចឆ្មារ​មាន​សមត្ថភាព​ពង្រឹង​ដល់​ការ​បង្កើនល្បឿន រំលាយ​អាហារ និង​ផ្តល់ ថាមពល​ផង​។ រឿងនេះ​សំខាន់​បើសិនជា​អ្នក​កំពុងតែ ជា​ពី​ជំងឺ ឬ​របួស​ហើយ​នោះ ។ ដូច្នេះ​យក ល្អ​គួរតែ​ជ្រើសរើស​ការ​ញ៉ាំ​តែ​ក្តៅ​ជា មួយ​ទឹកឃ្មុំ​ញ៉ាំ​ហើយ ។
​ ​
ព្យាបាល​ជំងឺ​មុន​
​ទឹកឃ្មុំ និង​ក្រូចឆ្មារ​ត្រូវបាន​គេ ស្គាល់​ថា ជួយ​ពង្រឹង​ដល់​ការ​កើតមុន និង​បង្ការ​បញ្ហា​បង្ក​រោគ នៅ​ស្បែក ផ្សេងៗ​ទៀត ដោយសារ​តែមាន​សារធាតុ​ប្រឆាំងនឹង​បាក់តេរី ។ ទឹកក្រូច​ឆ្មារ​ច្រើន តែ​ត្រូវបាន​គេ​ប្រើប្រាស់ ដើម្បី​លុបបំបាត់​ស្នាម​ជាំ និង​សម្លាក​នៅលើ​ស្បែក ។
​ ​
ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​
​ប្រព័ន្ធ​ភាពស៊ាំ​របស់​រាងកាយ អាច​នឹង​កើនឡើង​ខ្លាំង​នៅពេល​អ្នក​ញ៉ាំ​ទឹកឃ្មុំ​ផង និង​ក្រូចឆ្មារ ផង​។ ក្រូចឆ្មារ មាន​វីតាមីន C ខ្ពស់ ព្រមទាំង​សារធាតុ Volatile និង​អង់​ទី​អុកស៊ីដ​ង់ ដែល​អាច ប្រឆាំងនឹង​បាក់តេរី និង​មេរោគ​ផ្សេងៗ បាន​។​ម្យ៉ាងវិញទៀត​ទឹកឃ្មុំ​គឺជា​សារធាតុ ប្រឆាំងនឹង​បាក់តេរី​ដ៏​ខ្លាំងក្លា​បំផុត ដូច្នេះ ទាំងពីរ​នេះ​ចូលគ្នា​អាចជួយ​ឱ្យ​ប្រព័ន្ធ ភាពស៊ាំ​ខ្លាំង​បាន ។
​ ​
គ្រប់គ្រង​អាស៊ីត​
​ថ្វីបើ​អ្នក​គិតថា ក្រូចឆ្មារ​មាន​ជាតិ អាស៊ីត​ខ្ពស់​ពី​ធម្មជាតិ តែ​នៅពេល​វា​ចូលទៅក្នុង​រាងកាយ​វា នឹង​ក្លាយ​ទៅ ជា​អាល​កា​ឡាំង​វិញ ។ កាលណា​រាង កាយ​ទៅជា​អាល​កា​ឡាំង​ច្រើន វា​នឹង ជួយ​ការពារ​ជំងឺ​បាន ។ តាមរយៈ​ការបន្ថែម​ក្រូចឆ្មារ និង​ទឹកឃ្មុំ​ទៅក្នុង​អាហារ អ្នក​អាច​រក្សា តុល្យភាព​អាស៊ីត​ក្នុង​រាង កាយ​បាន ហើយក៏​ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​រ៉ាំរ៉ៃ​ថែមទៀត ។
​ ​
​ផល​រំខាន​នៃ​ការ​ញ៉ាំ​ទឹកឃ្មុំ ក្រូចឆ្មារ​
​អ្នកខ្លះ​មានប្រតិកម្ម​អា​ឡែ​ហ្ស៊ី នឹង​ទឹកឃ្មុំ ដូច្នេះ​ការលាង​វា​នៅលើ​មុខ ឬ​របួស​នឹង​ជួយ​បង្កើន ភាពជា​សះ​របស់ របួស​ដោយ​មិនមាន​ផល​រំខាន​អ្វី​ឡើយ ។ ជាមួយគ្នានេះដែរ មិនត្រូវ​ទុក ទឹកឃ្មុំ​នៅលើ​ស្បែក​ពេញ​មួយ​យប់ ឡើយ ព្រោះ​វា​អាចធ្វើឱ្យ​មានការ​រលាក​នៅពេល​វា​លើ ស្បែក​យូរពេក ៕ ដោយ​: health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម