Home ព័ត៌មានសំខាន់ៗ ​លទ្ធផល​មន្ទី...

​លទ្ធផល​មន្ទីរពិសោធន៍ៈ មាន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក លើ​សត្វ​ជ្រូក​រស់ ដែល​ឈ្មួញ​លួច​នាំ​ចួ​លពី​ថៃ​

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ​វិទ្យាស្ថាន​ជាតិ ស្រាវជ្រាវ​សុខភាព​សត្វ និង​ផលិតកម្ម នៃ​អគ្គនាយកដ្ឋាន​សុខភាព និង​ផលិតកម្ម​សត្វ បានចេញលទ្ធផល ​សំណាក​ឈាមជ្រូក នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២១ ដោយបានប​ញ្ជា​ក់ថា ” វិជ្ជមាន​ប៉េស្ត​ជ្រូក​អាហ្វ្រិក ” ។​

យោងសេចក្តី​ប្រកាស​ព័ត៌មាន របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លេខ​៣០៣ ស​ផស ចុះ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១ ហើយដែលគេហទំព័រ រស្មីកម្ពុជា ទើបបានទទួល បាន​ផ្សព្វផ្សាយ​ឱ្យដឹងថាៈ ក្រុមការងារ​អន្តរាគមន៍ បង្ក្រាប​បទល្មើស​ចលនា​សត្វ នៃ​អគ្គនាយកដ្ឋាន សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សហការ​ជាមួយ ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តបន្ទាយមានជ័យ ព្រមទាំង​កម្លាំង​អធិការដ្ឋាន​នគរបាល ស្រុក​ស្វាយចេក និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន ខេត្តបន្ទាយមានជ័យ កាលពី​ម៉ោង ១​និង​៣០​នាទី ទៀបភ្លឺ ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​ចុះ​ឆ្មក់​ស្ទាក់ចាប់ បទល្មើស​ផលិតកម្ម​សត្វ បាន ២ ករណីៈ​

លទ្ធផល​មន្ទីរពិសោធន៍ៈ មាន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក លើ​សត្វ​ជ្រូក​រស់ ដែល​ឈ្មួញ​លួច​នាំ​ចួ​លពី​ថៃ​

​ករណី​ទី​១ បង្ក្រាប​រថយន្ត​ម៉ាក​សាំង​យ៉ុង (SSANGYONG ) ពណ៌​ទឹកប្រាក់ ជា​ប្រភេទ​រថយន្ត ដឹក​អ្នកដំណើរ ១៥ កៅអី ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-2123 ដឹក​សត្វ​ជ្រូក​រស់ ចំនួន ២០ ក្បាល​។ រថយន្ត​ខាងលើនេះ បាន​នាំចូល​សត្វ​ជ្រូក​រស់ មកពី​ប្រទេស​ថៃឡង់​ដ៍ តាម​ច្រករបៀង​អូរ​បី​ជាន់ (​ដែល​គ្រប់គ្រង ដោយ​យោធា​កង​វរ​សេនា​តូ​ចលេ​ខ​៥០៣ យោធភូមិភាគ​ទី​៥) ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។ ការនាំ​ចូល​សត្វ​ជ្រូក និង​ការដឹកជញ្ជូន​នោះ គ្មាន​លិខិតអនុញ្ញាត អ្វី​ទាំងអស់ ។​

​ចំណែក​ករណី​ទី​២ កាលពី​ម៉ោង ៧​និង​៣២​នាទី ព្រឹក​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២១ សមត្ថ​កិ​ច្ខ​ដូចខាងលើ ឃាត់​បាន​គោយន្ត ១​គ្រឿង ម៉ាក KUBOTA ពណ៌​ក្រហម ដឹក​សត្វ​ជ្រូក​រស់ ចំនួន ១០ ក្បាល​។

​គោយន្ត​ខាងលើ បាន​នាំចូល​សត្វ​ជ្រូក​រស់ មកពី​ប្រទេស​ថៃឡង់​ដ៍ តាម​ច្រករបៀង​ចំការ​គ ក្នុងភូមិ​ចម្ការ​គ ឃុំ​/​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយ​គ្មាន​លិខិតអនុញ្ញាត​អ្វី​ទាំងអស់​។ ក្រុមការងារ បាន​ឃាត់​នៅ​ភូមិ​តេ​ជោ​ភ្នំ​ឆ័​ត្រ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។​

លទ្ធផល​មន្ទីរពិសោធន៍ៈ មាន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក លើ​សត្វ​ជ្រូក​រស់ ដែល​ឈ្មួញ​លួច​នាំ​ចួ​លពី​ថៃ​

​បន្ទាប់មក ក្រុមការងារ បាន​នាំយក​វត្ថុតាង និង​បទល្មើស​ទាំង ២ ករណី​ខាងលើនេះ ទៅ​រក្សាទុក​នៅ​ទីតាំង​ច​ត្តា​ឡី​ស័ក​សត្វ នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ ទៅតាម​នីតិវិធី​ច្បាប់​។​

​បន្ទាប់ពី​យក​សំណាក​ឈាមជ្រូក ទៅពិនិត្យ​នៅ​វិទ្យាស្ថាន​ជាតិ ស្រាវជ្រាវ​សុខភាព​សត្វ និង​ផលិតកម្ម នៃ​អគ្គនាយកដ្ឋាន​សុខភាព និង​ផលិតកម្ម​សត្វ លទ្ធផល បានចេញ​នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២១ ប​ញ្ឫ​ក់ថា វិជ្ជមាន​ប៉េស្ត​ជ្រូក​អាហ្វ្រិក ។​

​ករណីនេះ អគ្គនាយកដ្ឋាន សូម​ជម្រាបជូន ដល់​សាធារណជន អ្នក​ចិញ្ចឹមសត្វ ពិសេស​អ្នក​ចិញ្ចឹម​ជ្រូក និង​អ្នក​ពិឃាតសត្វ នូវ​វិធានការ​បន្ទាន់ ដូចខាងក្រោមៈ

១. អគ្គនាយកដ្ឋាន​សុខភាព និង​ផលិតកម្ម​សត្វ នឹង​ចុះ​សហការ​ជាមួយ សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​កម្ទេច​វត្ថុតាង​បទល្មើស​ជាក់ស្តែង ទៅតាម​វិធា​នប​សុ​ព្យ​បាល ។​

២. ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល រាជធានី ខេត្ត ត្រូវ​ពង្រឹង​ការគ្រប់គ្រង ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​ចលនា​សត្វ ខុសច្បាប់ អោយមាន​ប្រសិទ្ធភាព​ខ្ពស់ ។​

លទ្ធផល​មន្ទីរពិសោធន៍ៈ មាន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក លើ​សត្វ​ជ្រូក​រស់ ដែល​ឈ្មួញ​លួច​នាំ​ចួ​លពី​ថៃ​

៣. កសិករ ពាណិជ្ជករ ជា​អ្ន​ចិញ្ចឹម​ជ្រូក ត្រូវមាន​វិធានការ ជីវ​សុវត្ថិភាព កន្លែង​ចិញ្ចឹមសត្វ​ជាប្រចាំ ដើម្បី​ជៀសវាង​ការចម្លង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក និង​ជំងឺ​ផ្សេងទៀត ។​

៤.​គ្រប់​សត្តឃាតដ្ឋាន រាជធានី ខេត្ត ត្រូវ​សហការ​ជាមួយ មន្ត្រី​មាន​សមត្ថកិច្ច ធ្វើ​ជីវ​សុវត្ថិភាព​ជាប្រចាំ និង​ត្រូវ​ទិញ​ជ្រូក​រស់ ពី​ក្រុមហ៊ុន​ស្របច្បាប់ ដែល​ចេញ​ដោយ​ក្រសួងកសិកម្ម មក​ធ្វើ​ពិឃាត​។​

៥. អាជីវករ ពាណិជ្ជករ ឬ​ក្រុមហ៊ុន​នាំចូល​សត្វ​រស់​ទាំងអស់ ត្រូវគោរព​អោយបាន​ខ្ជាប់ខ្ជួន នូវ​គោលការណ៍​ណែនាំ និង​វិធានការ​អនាម័យ​សត្វ របស់​អគ្គនាយកដ្ឋាន នូវ​គោលការណ៍​បច្ចេកទេស ១២ ចំណុច សម្រាប់​អ្នក​នាំចូល នុង​នាំ​ឆ្លងកាត់ ជាពិសេស​ចំណុច​ទី​១២ ដែល​តម្រូវអោយ​ក្រុមហ៊ុន មាន​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ចុង​ទី នៃ​ប្រទេស​នាំចេញ ដើម្បី​ងាយស្រួល​ដល់ មន្ត្រី​បច្ចេកទេស​ត្រួតពិនិត្យ មុន​នាំចូល ឬ​នាំ​ឆ្លងកាត់ ទៅ​ប្រទេស​ផ្សេងទៀត ដែល​បច្ចុប្បន្ន មានតែ​ក្រុមហ៊ុន​មួយចំនួន​ប៉ុណ្ណោះ ដែល​បាន​បំពេញ​ល័ក្ខខ័ណ្ឌ​នេះ ។ ល័ក្ខខ័ណ្ឌ​ទាំងអស់នេះ គឺ​ដើម្បី​ជៀសវាង នូវ​ការនាំ​ជំងឺ​សត្វ​ឆ្លងដែន មក​បំផ្លាញ​សេដ្ឋកិច្ចជាតិ និង​សេដ្ឋកិច្ច​គ្រួសារ ក៏ដូចជា សហគមន៍​អ្នក​ចិញ្ចឹមសត្វ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។​

៦. ប្រសិនបើ​សាធារណជន បានដឹង ឬ​បានឃើញ​ជាក់ស្តែង នូវ​ការ​នាំចូល​សត្វ​ខុសច្បាប់ សូម​ជូនដំណឹង​មក​លោក ហ៊ុន សារ៉ាត់ ប្រធាន​ក្រុមការងារ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​ចលនា​សត្វ តាមរយៈ​ទូរស័ព្ទ ០១២ ៨២៨ ២០៩ ។​

​សូម​រំលឹកថា ក្នុងអំឡុង​មុន​បុណ្យចូលឆ្នាំ​ចិន​នេះ បាន​កម្រើក​ចលនា​លួច​នាំចូល ពី​ប្រទេស​ថៃ និង​ចរាចរ​ដឹកជញ្ជូន​សត្វ​ជ្រូក​សាច់ មាន់ ទាសា​ច់ ជា​បន្តបន្ទាប់​។ ប៉ុន្តែ​មន្ត្រី​ជំនាញ កម្លាំង​អន្តរាគមន៍ និង​អាជ្ញាធរ នៅតាម​គោលដៅ នៃ​ខេត្តបន្ទាយមានជ័យ និង​អគ្គនាយកដ្ឋាន ក៏បាន​សហការ​ឆ្មក់ ស្ទាក់​បង្ក្រាបបាន ជា​បន្តបន្ទាប់ ហើយ​អនុវត្ត​វិធាន​ច​ត្តា​ឡី​ស័ក និង​វិធាន​ផលិតកម្ម​សត្វ​៕/V​

លទ្ធផល​មន្ទីរពិសោធន៍ៈ មាន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក លើ​សត្វ​ជ្រូក​រស់ ដែល​ឈ្មួញ​លួច​នាំ​ចួ​លពី​ថៃ​ លទ្ធផល​មន្ទីរពិសោធន៍ៈ មាន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក លើ​សត្វ​ជ្រូក​រស់ ដែល​ឈ្មួញ​លួច​នាំ​ចួ​លពី​ថៃ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular