Home ព័ត៌មានជាតិ ព័ត៌មាន​បឋម​!...

ព័ត៌មាន​បឋម​! បាញ់​ស្លាប់​ម្នាក់ របួសធ្ងន់​២​ក្នុង​វង់​ផឹកស៊ី នៅ​សង្កាត់​ចោមចៅ​២

ដោយ​: សម្បត្តិ + ម៉ា​រ៉ា / ភ្នំពេញ​: ថ្ងៃ​សែន​ចិន មាន​ករណី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ដោយ​ជនសង្ស័យ​ជា​ខ្មាន់កាំភ្លើង បាន​បាញ់សម្លាប់​គ្នា​យ៉ាង​ព្រៃផ្សៃ នៅ​សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​យប់​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២១ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​២​នាក់ ក្នុង​វង់​ផឹកស៊ី​។​

​នៅ​ទីតាំង​កើតហេតុ កំពុង​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ តែ​មិនទាន់​ដឹងថា ជា​ករណី​អ្វី​ឲ្យ​ពិតប្រាកដ​នៅឡើយ​ទេ​។ តែ​ប្រភពពី​កន្លែងកើតហេតុ​បង្ហើយ​ថា ឈ្លោះប្រកែក​គ្នា​ក្នុង​វង់​ផឹកស៊ី​។​

​ព័ត៌មាន​លម្អិត ក្រុមការងារ​នឹង​បញ្ជាក់ជូន​នាពេល​ក្រោយ ហើយ​សមត្ថកិច្ច​ក៏​កំពុងធ្វើការ​ស្រាវជ្រាវ​ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular