Home ព័ត៌មានសំខាន់ៗ អ្នកបើក​ក Pas...

អ្នកបើក​ក PassApp ខឹង​គេ​ចត​ឡាន​បាំង​ផ្លូវ ទាស់សម្តី និង​លើកគ្នា​មក​ប្រដាប់​ដោយ​កាំភ្លើង បាញ់​ស្លាប់​៣​នាក់​

ដោយ​: សម្បត្តិ​+​ម៉ា​រ៉ា / ភ្នំពេញ​: ពិតជា​រឿង​ដ៏​គួរ​ឲ្យ​ហួសចិត្ត​ដោយ អ្នកបើក​ក PassApp ចិត្តខ្លាំង​ខឹង​គេ​ចត​ឡាន​បាំង​ផ្លូវចេញចូល​ទាស់សម្តី និង​លើកគ្នា​មក​ប្រដាប់​ដោយ​កាំភ្លើង បាញ់ប្រហារ​បណ្តាល​ឲ្យ​ស្លាប់​ទាំង​៣​នាក់​។ នេះ​បើតាម​ប្រភពព័ត៌មាន ដែល​ក្រុមការងារ​រស្មី​កម្ពុជា ទទួលបាន​នៅ​ជុំវិញ​កន្លែងកើតហេតុ នៅវេលា​ម៉ោង​៩​យប់ ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២១ ស្ថិតក្នុង​បុរី​ព្រៃ​ព្រីង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ជនរងគ្រោះ​ទាំង​៣​នាក់ នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ដោយ​ត្រូវ​គ្រាប់កាំភ្លើង​សុទ្ធតែ​កន្លែង​សំខាន់ៗ​។​

​ស្ត្រី​ម្នាក់​ដែល​អះអាងថា ករណីនេះ​ផ្តើមចេញពី​ការចត​រថយន្ត​មុខផ្ទះ​អ្នកជិតខាង​មួយ​ភ្លេ​ត ដោយ​ខាង PassApp ស្ទះ​ចរាច​ណ៍​ធ្វើដំណើរ​មិនបាន​ក៏បង្ក​ជា​ជម្លោះ​វាយតប់​គ្នា​មួយ​ប្រាវ ក៏​ចេញទៅ​បាត់​។ លុះ​ប្រហែលជា​ម៉ោង​៧​កន្លះ​ថ្ងៃ​ដដែល ខណៈ​ជនរងគ្រោះ​កំពុង​អង្គុយ​ហូបចុក​មុខផ្ទះ​អ្នកជិតខាង ស្រាប់តែ​ខាង PassApp បាន​លើកគ្នា​មក​ម្តងទៀត និង​បាន​ទាស់សម្តី​វាយតប​គ្នា ហើយ​ខាង PassApp បាន​ដក​កាំភ្លើង​បាញ់រះ​ចំទាំង​៣​នាក់ ដេក​ដួល​ក្នុង​ធ្លុ​ក​ឈាម​តែម្តង​។​

​ជាមួយគ្នានេះ សមត្ថកិច្ច​ជំនាញ់​បាននិងកំពុង​ស្រាវជ្រាវ​រក​ជនដៃដល់ និង​សួរនាំ​ដើមចម​លម្អិត ដែល​ឲ្យ​កើតមាន​ករណី​បាញ់ប្រហារ​យ៉ាង​ព្រៃផ្សៃ​នេះ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular