គ្រោះថ្នាក់​ដ៏​ធំ​មួយ​ដែល​ពាក់ព័ន្ធ​នឹង​យានយន្ត​ជាង ១៣០ គ្រឿង​នៅ​លើ​ផ្លូវ​ឆ្លង​រដ្ឋ​ពោរពេញ​ដោយ​ទឹកកក​នៅ​រដ្ឋ​តិច​សាស បាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់ ៦​នាក់​និង​រាប់សិប​នាក់​​រង​របួស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ចំ​ពេល​មាន​ព្យុះ​រដូវរងា​ដែល​បាន​ទម្លាក់​ភ្លៀង​ត្រជាក់​និង​ព្រិល​នៅ​ផ្នែក​ខ្លះ​នៃ​សហរដ្ឋ​អាម៉េរិក​។​