រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​លោក ឃួ​ង ស្រេង ជា​អភិបាល បាន​នឹង​កំពុង​យកចិត្តទុកដាក់ ខ្លាំងណាស់ ពិសេស​លើ​ការងារ កសាង ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុង​រាជធានី​ភ្នំពេញ ដូចជា​ការរៀបចំ​បណ្ដា​ញ​លូទឹក ស្ដារ​ប្រឡាយ ការស្ថាបនា​ជួសជុល ផ្លូវ​សាធារណៈ ស្ពាន​អាកាស ការរៀបចំ​ការ៉ូឡា​លើ​ចិញ្ចើម ផ្លូវ​សាធារណៈ សម្រាប់​អ្នក​ថ្មើរជើង ការកសាង​សួនច្បារ​សាធារណៈ ដាំ​ផ្កា​ចម្រុះ​ពណ៌ និង​ការដាំ​ដើមឈើ ដើម្បីអោយ​ទីក្រុង មាន​ពណ៌​បៃតង ស្រស់ស្អាត​។​