ដោយ​: គ្រញូង / បាត់ដំបង​: លោក ព្រួញ រិ​ទ្ធ​ថា ត្រូវបានតែងតាំង​ជា​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបាត់ដំបង ជំនួស​លោក ចាន់ សំបូរ ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច​ទៅ​បំពេញការងារ​នៅ​ក្រសួង​សាធារណការ​និង​ដឹក​ក​ជញ្ជូន កាលពី​ព្រឹក​ថ្ងៃទី​១២​ខែកុម្ភៈ​ឆ្នាំ​២០២១ ក្រោម​អធិបតីភាព លោក ស៊ុយ សាន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹង​ជញ្ជូន តំណាង​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត លោក​អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក ងួន រតនៈ​អភិបាលខេត្ត​បាត់ដំបង​៕