ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ ប៉ូលិសកម្ពុជា បានសហការជាមួយ ប៉ូលិសអន្តរជាតិ ប៉ូលិសចិន ថៃ ឡាវ និង វៀតណាម ដើម្បីស្រាវជ្រាវ រកក្រុមមេក្លោង និងបក្ខពួក ដែលបានយកគ្រឿងញៀន ជិតកន្លះតោន ទៅដាក់ចោល នៅក្បែរកោះពូលូវៃ ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១។
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង នគរបាលជាតិ
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង នគរបាលជាតិ បានមានប្រសាសន៍ ប្រាប់រស្មីកម្ពុជាថាៈ ចំពោះករណីនេះ សមត្ថកិច្ច កំពុងតែធ្វើការស៊ើបអង្កេត រកអ្នកដែលពាក់ព័ន្ធ ដោយសមត្ថកិច្ចកម្ពុជា បានសហការជាមួយ ប៉ូលិសអន្តរជាតិ ប៉ូលិសអាមេរិក ចិន ថៃ ឡាវ និង វៀតណាម។ គ្រឿងញៀន ដែលរកឃើញនេះ មានទម្ងន់ ៤៦៤ គីឡូ ៥៧ក្រាម ជាប្រភេទ ខេតាមីន។
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបញ្ជាក់ថាៈ “យើងកំពុងតែស្រាវជ្រាវ ខ្សែរយៈ ដោយសហការជាមួយអន្តរជាតិ តាំងពីដើមទី រហូតដល់ចុងទី កំពុងតែរកហើយ យើងសហការសំខាន់ជាមួយ អេភី អាម៉េរិក និងសហការជាមួយ ថៃ វៀតណាម ឡាវ និង ចិន ហើយកំពុងតែដំណើរការស្រាវជ្រាវ”។
ប៉ូលិសកម្ពុជា សហការជាមួយ ប៉ូលិសអន្តរជាតិ ចិន ថៃ ឡាវ និង វៀតណាម រកមេក្លោងគ្រឿងញៀន ជិតកន្លះតោន
សូមជម្រាបថា គ្រឿងញៀន ប្រមាណជិត ៥០០ គីឡូក្រាម ត្រូវបានកម្លាំងកងទ័ពជើងទឹក នៃកងយោធោពលខេមរភូមិន្ទ ល្បាតតាមដែនសមុទ្រ ប្រទះឃើញ នៅចុងកោះពូលូវៃ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ ហើយកងទ័ពជើងទឹក បានដឹកវត្ថុតាងទាំងនោះ មកទីបញ្ជាការដ្ឋានជួរមុខ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១។
អគ្គស្នងការដ្ឋាននគរបាលជាតិ បានចាត់កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ចុះធ្វើការត្រួតពិនិត្យ និងវិភាគ ក្រោយមក រកឃើញថា ជាសារធាតុញៀន ប្រភេទកេតាមីន ចំនួន ៤៩១ គីឡូក្រាម ដាក់ជា ២៤ បាវ ។ បច្ចុប្បន្ន កម្លាំងជំនាញ បានកំពុងបើកការស៊ើបអង្កេត ស្រាវជ្រាវ រកប្រភព និងជនសង្ស័យ ដែលពាក់ព័ន្ធ៕/Vប៉ូលិសកម្ពុជា សហការជាមួយ ប៉ូលិសអន្តរជាតិ ចិន ថៃ ឡាវ និង វៀតណាម រកមេក្លោងគ្រឿងញៀន ជិតកន្លះតោន
ប៉ូលិសកម្ពុជា សហការជាមួយ ប៉ូលិសអន្តរជាតិ ចិន ថៃ ឡាវ និង វៀតណាម រកមេក្លោងគ្រឿងញៀន ជិតកន្លះតោន
ប៉ូលិសកម្ពុជា សហការជាមួយ ប៉ូលិសអន្តរជាតិ ចិន ថៃ ឡាវ និង វៀតណាម រកមេក្លោងគ្រឿងញៀន ជិតកន្លះតោន
ប៉ូលិសកម្ពុជា សហការជាមួយ ប៉ូលិសអន្តរជាតិ ចិន ថៃ ឡាវ និង វៀតណាម រកមេក្លោងគ្រឿងញៀន ជិតកន្លះតោន