ដោយ:ជា សីហ:/ភ្នំពេញ: លោកហេងរតនាអគ្គនាយកស៊ីម៉ាក់បានអះអាងថាគ្រាប់បែកទម្លាក់ពីលើយន្តហោះចំនួន ២ គ្រាប់ត្រូវបានអ្នកជំនាញបោសសម្អាតបានដោយជោគជ័យ។
គ្រាប់បែកទាំងនេះមួយគ្រាប់ត្រូវបានរកឃើញនៅខេត្តបាត់ដំបងនិងមួយគ្រាប់ទៀតត្រូវបានរកឃើញនៅខេត្តព្រៃវែង។
លោកបានបន្តថា ១គ្រាប់ ស្ថិតនៅខេត្តបាត់ដំបង ក្រុងបាត់ដំង សង្កាត់រតន: និង១គ្រាប់ទៀតស្ថិតនៅខេត្តព្រៃវែង ស្រុកកំចាយមារ ឃុំក្របៅ ។
គ្រាប់បែកទម្លាក់ទាំងពីរគឺជាគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK82 ទម្ងន់ប្រមាណ២៣០គីឡូក្រាម ។
កំលាំងជំនាញស៊ីម៉ាក់បានដោះបន្សាប និងដឹកជញ្ជូនប្រកបដោយសុវត្ថិភាពកាលពីថ្ងៃទី១០ ខែកុម្ភ: កន្លងទៅ៕