ដោយៈ គង់ហេង / កំពង់ចាមៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសអំពាវនាវ រកសាច់ញាតិ ទាហានម៉ារីនម្នាក់ មានផ្លាកឈ្មោះ ដែលបានស្រង់ចេញ ពីក្នុងនាវាចម្បាំង លិចក្នុងទន្លេមេគង្គនោះ ឱ្យមកទទួលយកឆ្អឹងធាតុ របស់យុទ្ធជនរូបនោះ យកទៅចាត់ចែង ធ្វើបុណ្យតាមប្រពៃណី។
នេះជាការអំពាវនាវ របស់សម្តេចឧបនាយករដ្ឋមន្ត្រី ចេញពីទីបញ្ជាការ បោសសម្អាត គ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិសុខ បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ហៅកាត់ NPMEC ដែលមានទីតាំងស្ថិតក្នុង ភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ នៅព្រឹកថ្ងៃទី ១២ ខែកុម្ភ: ឆ្នាំ២០២១ ដែលសម្តេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា ប្រតិភូអន្តរក្រសួងជាច្រើន និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមទាំងសហការី បានអញ្ជើញចូលរួមសំណេះសំណាល ជាមួយកង NPMEC ដែលបាននិងកំពុងប្រតិបត្តិការ រុករកគ្រាប់យុទ្ធភណ្ឌ ក្រោមបាតទន្លេមេគង្គ ក្នុងទឹកដីស្រុកស្រីសន្ធរ។
សម្តេចក្រហោម ប្រកាសរកសាច់ញាតិទាហានម៉ារីន មានក្នុងផ្លាកឈ្មោះ ដែលរកឃើញក្នុងបាតទន្លេ មកទទួលយកធាតុ
សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាៈ ឥឡូវនេះ ក្រៅពីស្រង់បានគ្រាប់កាំភ្លើង ក្នុងម៉ារីន ដែលលិចចន្លោះ ឆ្នាំ ១៩៧៣ – ១៩៧៤ ប្រមាណ កន្លះសតវត្សរ៍ កន្លងទៅ សរុបប្រហែលជាង ១០ តោននោះ គឺកងប្រតិបត្តិករយើង បានរកឃើញធាតុ ជាឆ្អឹងទាហានម៉ារី ជាយុទ្ធជនពលី ដែលមានផ្លាកឈ្មោះ ឈឹម ឈាងលី ដែលសរសេរជាអក្សរឡាតាំង CHHIM – CHHEANG-LY ។
សម្តេចឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថាៈ ដូច្នេះពីបញ្ជាការដ្ឋាន NPMEC សូមយកឱកាសនេះ ប្រកាស ក៏ដូចជាអំពាវនាវ ឬផ្សាយជូនដល់ ក្រុមគ្រួសារ នៃសពដែលមាន ឬបាត់កូនចៅ គ្រួសារសាច់ញាតិ របស់លោក ឈឹម ឈាងលី សូមទំនាក់ទំនង មកកាន់អាជ្ញាធរខេត្តកំពង់ចាម ឬមកកង NPMEC ដើម្បីមកទទួលយកធាតុ ជាឆ្អឹងរបស់គាត់ ទៅចាត់ចែងធ្វើបុណ្យ តាមប្រពៃណី។
សម្តេចក្រោះឡាហោម បានបន្តថាៈ មកដល់ពេលនេះ យើងនៅមិនទាន់ដឹងថា នៅមានឆ្អឹងសពកងទាហានម៉ារីន ប៉ុន្មាននាក់ទៀតនោះទេ? ប៉ុន្តែសម្តេច បានស្នើដល់ក្រុមប្រតិបត្តិករ ដែលរុករកប្រសិនបើ ប្រទះឃើញឆ្អឹងធាតុទៀត ជួយស្រង់មើលផ្លាកឈ្មោះ ប្រកាសផ្សព្វផ្សាយ រកសាច់ញាតិ មកទទួលយក ទៅធ្វើបុណ្យ ដូចអីចឹងទៀត៕/V