ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២១​លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ រួម​និង​រដ្ឋបាល​សង្កាត់​ផ្សារ​ដើមថ្កូវ ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ផ្ទៃ​បឹងត្របែក​ខាងត្បូង​(​បឹង​ធំ​) ដែល​ស្ថិតនៅក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ដើម្បី​ទប់ស្កាត់​ការទន្ទ្រាន​កាន់កាប់ និង​ទប់​ការសាងសង់​សំណង់​គ្រប់​ប្រភេទ រំលោភ​លើ​ផ្ទៃ​បឹង​ដែលជា​អាង​សម្រាប់​ស្តុក​ទឹក​៕​