ដោយ: រ៉ាម៉ន / ភ្នំពេញ: នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានដឹកនាំមន្ត្រីក្រោមឱវាទ រួមនិងរដ្ឋបាលសង្កាត់ផ្សារដើមថ្កូវ ចុះត្រួតពិនិត្យស្ថានភាពផ្ទៃបឹងត្របែកខាងត្បូង(បឹងធំ) ដែលស្ថិតនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដើម្បីទប់ស្កាត់ការទន្ទ្រានកាន់កាប់ និងទប់ការសាងសង់សំណង់គ្រប់ប្រភេទ រំលោភលើផ្ទៃបឹងដែលជាអាងសម្រាប់ស្តុកទឹក៕