ឆ្នាំជូត
រាសីខ្ពស់ត្រដែត។លោកអ្នក កើតឆ្នាំកណ្តុរ នៅថ្ងៃនេះដំណើរជីវិតល្អប្រសើរ ហើយបើមានពឹងពាក់នរណាឬចង់ចរចារឿងអ្វីមួយតែងទទួលជាផ្លែផ្កាគ្រាន់គាប់ចិត្ត ។ការបំពេញការងារមានលក្ខណះពេញដៃពេញជើង ហើយមានការចម្រើនលូតលាស់គួរសម។ចំពោះ ការប្រកបរបរ រកស៊ីជួញដូរវិញលោកអ្នកអាចបោះទុនរកស៊ីចូលហ៊ុនជាមួយអ្នកដទៃដោយអាចទទួលផ្លែផ្កាមកវិញគួរជាទីពេញចិត្ត ហើយបើលោកអ្នកចង់ជួញដូរផ្លូវឆ្ងាយក៏តែងហុចផ្លែផ្កាដូចការគ្រោងទុកផង។
រីឯសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងស្រុះស្រួលគ្នាល្អប្រពៃណាស់៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។នៅថ្ងៃនេះការរស់នៅឃើញថាងាយមានបញ្ហាជាមួយអ្នកដទៃបន្តិច ហេតុនេះបើអាចសង្កត់ចិត្តទប់អារម្មណ៍ជាមួយបញ្ហាជុំវិញខ្លួនកាន់តែប្រសើរ។ការប្រកបការងារឃើញថាមិនងាយចប់ហើយធ្វើអ្វីក៏យឺតយូរនិងពិសេសមានបញ្ហាច្រើននាំពិបាកឆ្លងកាត់ថែមទៀត។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការខ្សត់ខ្សោយចំណូលបន្តិចប៉ុន្តែការចំណាយមានខ្ពស់និងធូរណាស់។
សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីត្រូវចេះយកចិត្តទុកដាក់ថែទាំចំណងស្នេហ៍ទើបមិនកើតរឿងបែកបាក់នៅគ្រាខាងមុខ៕
ឆ្នាំខាល
រាសីល្អជាមធ្យម។ទាំងស្ត្រីបុរសត្រូវចងចាំថាទោះធ្វើអ្វីក៏ដោយថ្ងៃនេះតោងតែឧស្សាហ៍ខ្មីឃា្មតបន្តិចទើបផ្លែផ្កាល្អៗអាចហុចទាន់ពេលវេលាឬមិនត្រូវគេថាស្តីបន្ទោសដោយប្រការណាមួយ។ក្រៅពីនេះការប្រកបការងារលោកអ្នកអាចមានក្រុមមនុស្សបង្ករឿង និងមើលបំណាំ ច្រើនធ្វើឱ្យមិនសុខស្រួលចិត្តប៉ុន្មានទេ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរត្រូវចេះសម្លឹងមុខរបរថ្មីៗក្រែងជួបដូចបំណង ហើយធូរដល់ថ្ងៃក្រោយ។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំថោះ
រាសីស្រុតចុះ។នៅថ្ងៃនេះការរស់នៅចូរប្រយ័ត្នចាញ់ប្រៀបគេឬត្រូវគេបន្លំបោកប្រាស់ដោយប្រការណាមួយ។ចំពោះការប្រកបការងារមានការរាំងស្ទះដោយបញ្ជូនមិនទាន់ឯចៅហ្វាយនាយក៏បង្កបញ្ហាច្រើនធ្វើឱ្យមិនសូវសុខស្រួលខ្លួនប៉ុន្មានឡើយ។អ្នកប្រកបរបររកស៊ីជួញដូរជួបភាពស្ងប់ស្ងាត់អថិជនបន្តិចតែយ៉ាងណាការប្រកបរបរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ចំណែកការធ្វើវដំណើរចាកចេញពីផ្ទះវិញលោកអ្នកមិនត្រូវជួយយកអាសារគេពេកទេព្រោះច្រើនយកគុណប្តូរទោសវិញប៉ុណ្ណោះ។
សេចក្តីស្នេហាកំលោះក្រមុំពុំមានការជឿនលឿនទៅមុខទេមានតែការថយក្រោយច្រើនជាង៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។ការរស់នៅឃើញថាលោកអ្នកកើតឆ្នាំរោងមានភាពសប្បាយរីករាយ ហើយពិសេសមានការជួយជ្រោមជ្រែងពីសាច់ញាតិឬមិត្តភក្តិថែមទៀត។នៅថ្ងៃនេះបើមានប្រកបការងារលោកអ្នកធ្វើអ្វីតែងបង្ហាញលទ្ធផលឱ្យឃើញគ្រាន់ជាទីកក់ក្តៅផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញ ប្រាក់កម្រៃអាចហូរចូលខ្លះគ្រាន់បំពេញបំពង់អញ្ចឹងដែរ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើលោកអ្នកចង់ធ្វើការជ្រើសរើសគូស្រករជាឱកាសល្អប្រពៃបំផុត៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ថ្ងៃនេះស្ត្រីបើលោកអ្នកឧស្សាហ៍ឈ្លោះប្រកែកជាមួយអ្នកដទៃឬសូម្បីតែស្វាមីក្តីគប្បីចេះធ្វើគធ្វើថ្លង់មិនដឹងឮរឿងរាវខ្លះប្រយ័ត្នបណ្តែតបណ្តោយកើតជារឿងធំណាមួយរកនឹកស្មានមិនដល់។ក្នុងថ្ងៃនេះដែរចំពោះដំណើរជីវិតរបស់លោកអ្នកងាយជួបបញ្ហាត្រូវគេវាយប្រហារ ដូចនេះគប្បីប្រយ័ត្នប្រយែងការងារដោយមិនត្រូវធ្វើឱ្យមានកំហុសច្រើនឡើយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលកម្រៃណាស់ឯការជួញទីជិតឆ្ងាយទៀតសោតកើតមានភាពរកាំរកូសច្រើន ។
រីឯសេចក្តីស្នេហាប្រុសស្រីគឺតែងកើតមានរឿងរកាំចិត្តនិងពិសេសចង់ចាញ់ឈ្នះគ្នាច្រើនទៀតផង៕
ឆ្នាំមមី
រាសីល្អជាមធ្យម។ការរស់នៅថ្ងៃនេះពុំមានបញ្ហាចោទជារឿងរាវនាំពិបាកឆ្លងកាត់ទេគឺដូចសព្វមួយដង។ក្នុងថ្ងៃនេះដែរដួងរាសីរបស់លោកអ្នកស្ថិតនៅលើផ្លូវរដិបរដុបបន្តិច តែយ៉ាងណាបើមានការប្រយ័ត្នប្រយែងនិងបំពេញការងារម៉ត់ចត់នោះតែងចៀសផុតផលលំបាកទាំងពួងផងដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកចូរប្រយ័ត្នក្រុមមនុស្សស្និទ្ធស្នាលកើតជារឿងអាក់អន់ចិត្ត ហើយខ្លះអាចឈានដល់ការគុំគួនសងសឹកណាមួយមកវិញ។ការធ្វើដំណើរផ្លូវឆ្ងាយឱ្យប្រយ័ត្នជួបគ្រោះចាញ់បោកគេបន្តិចពីព្រោះងាយជួបប្រទះណាស់ផង៕
ឆ្នាំមមែ
រាសីស្រុតចុះ។នាថ្ងៃនេះដោយសារដំណើរជីវិតមិនសូវល្អប្រសើរ ហេតុនេះលោកអ្នកគប្បីរក្សាភាពស្ងាត់ស្ងៀមនិងមិនត្រូវដឹងលឮរឿងរាវអ្នកដទៃខ្លះទើបប្រសើរ។ការប្រកបការងារក្រុមមនុស្សងាយរកាំចិត្តដាក់ណាស់គប្បីអត់ធ្មត់បន្តិច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការធ្វើជំនួញទោះទីជិតឆ្ងាយមានភាពសុខដុមល្អ តែទោះធ្វើអ្វីៗលោកអ្នកតោងតែចេះបែងចែកល្អអាក្រក់ឱ្យបានត្រឹមត្រូវទើបគ្មានរឿងរាវចម្រូងចម្រាស់ជាមួយអ្នកដទៃ។
រីឯបញ្ហាគូស្នេហ៍ប្រុសស្រីមានការជឿនលឿនទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។ថ្ងៃស្អែកនេះគឺជាថ្ងៃទិវានៃសេចក្តីស្រឡាញ់លោកអ្នកគប្បីផ្តល់ក្តីស្រឡាញ់ដល់ឪពុកម្តាយ ញាតិបងប្អូននោះទើបសិរីសួស្តីឈានចូលមកជីវិតអ្នកកាន់តែប្រសើរឡើងថែមទៀត។ការប្រកបការងារនៅថ្ងៃនេះវិញផ្តល់ផលល្អក្នុងការទំនាក់ទំនងការងារឬចរចារឿងអ្វីមួយពីព្រោះថាតែងងាយសម្រេចជោគជ័យត្រឡប់មកវិញ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញកម្រើកទៅមុខគួរសម ហើយបើចង់ផ្លាស់ទីកន្លែងលក់ដូរឬទិញកន្លែងលក់ដូរឃើញថាល្អប្រសើរផងដែរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿជាក់ហើយផ្អែមល្ហែមចំពោះគ្នាគួរសម៕
ឆ្នាំរកា
រាសីល្អជាមធ្យម។ការរស់នៅកុំប្រកាន់ចិត្តឆេវឆាវយកល្អត្រូវចេះរកហេតុផលជាបង្គោលទើបជោគជ័យអាចធ្លាក់មកខាងអ្នកវិញ។ការប្រកបការងារចូរប្រយ័ត្នភាពមោហៈទោសៈកើតជាជម្លោះវិវាទមើលមុខគ្នាមិនចំដោយប្រការណាមួយ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយហើយពុំត្រូវមានគំនិតវៀចវេឡើយបើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯងដោយសារអតិថិជនលែងមកក្បែរ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានដំណើរថយក្រោយជាងការជឿនលឿនទៅមុខ៕
ឆ្នាំច
រាសីស្រុតចុះ។យីអ៊ុនរបស់លោកអ្នកថ្ងៃនេះមិនគាប់ប្រសើរប៉ុន្មានទេ ដូច្នេះទោះធ្វើអ្វីក៏ដោយសន្សឹមៗបានហើយ បើពុំនោះក្រែងជួបផលលំបាកណាមួយដែលជះឥទ្ធិពលដល់យូរអង្វែង។ការបំពេញការងារដូច្នេះដែរត្រូវយកចិត្ត ទុកដាក់ហើយបើធ្វេសប្រហែសតែបន្តិចការងារធំៗដែលជាបញ្ហាប្រាក់កាសនិងត្រូវរបូតពីដៃតែម្តង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយមានភាពប្រទាំងប្រទើសច្រើននិងពិសេសឱ្យប្រយ័ត្នជម្លោះវិវាទកើតឡើង។ការធ្វើដំណើរទីឆ្ងាយជិតពុំសូវមានសុវត្តិភាពទេពិសេសឱ្យប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយី ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីចូរប្រយ័ត្នសម្តីលេងម៉េះម៉ោះកើតជាជម្លោះវិវាទណាមួយឡើង៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។នៅក្នុងអំឡុងពេលនេះដំណើរជីវិតរបស់លោកអ្នកគាប់ប្រសើរ ដូចនេះបើចង់ធ្វើអ្វីមួយមានការតំអក់មិនព្រមបញ្ចេញកំលាំកាយនោះនាំត្រូវសោកស្តាយការងារជាក់ជាពុំខាន។ការប្រកបការងារនាពេលនេះ លោកអ្នកគប្បីបង្កើនភាពឧស្សាហ៍បន្តិចទើបភាពលូតលាស់និងចៅហ្វាយនាយមើលឃើញជាងនេះ ។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះការរកផលចំណូលជួបការលំបាកហើយទាល់តែស្វះស្វែងបន្តិចទើបប្រាក់កាសហូរចូលគ្រាន់ធូរទៅរួច។
រីឯសេចក្តីស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខនិងផ្អែមល្ហែមល្អណាស់៕