​ដោយៈ​សុផល​/ភ្នំពេញ​៖​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ នឹង​ប្រារព្ធ​ធ្វើ​សន្និបាត​បូក សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២០​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២១​នៅ​ថ្ងៃទី​១៦-១៧ ខែ កុម្ភៈ​ក្រោម​ប្រធានបទ “​លើកកម្ពស់​ការអភិវឌ្ឍ​ធនធានមនុស្ស វិទ្យាសាស្ត្រ បច្ចេកវិទ្យា ដើម្បី​ពង្រឹងគុណភាព​ប្រសិទ្ធភាព​ក្នុង​វិស័យ​សាធារណការ និង​ដឹកជញ្ជូន​”​។​

​កាល​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក តូច ចាន់​កុសល រដ្ឋលេខាធិការ​ប្រចាំការ និង​ជា​ប្រធាន​គណៈកម្មការ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការងារ​ត្រៀម​រៀបចំ​សន្និបាត​នេះ ដោយមាន​ការចូលរួម​ពី​ថ្នាក់ ដឹកនាំ និង​សមាជិក​សមាជិកា​នៃ​អនុគណៈកម្មការ​ទាំងអស់​។​

​លោក​រដ្ឋលេខាធិការ​បា​ន​ឱ្យដឹងថា​ការត្រៀម​រៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២១ របស់​ក្រសួង ត្រូវ​បានរៀបចំ​ស្ទើរតែ​១០០%​ហើយ ដោយសារ​អនុគណៈកម្មការ​នីមួយៗ​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​យ៉ាង​យកចិត្តទុកដាក់ និង​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​។

​សន្និបាត​នេះ ​នឹង​ធ្វើឡើង​តាមរយៈ​ការចូលរួម​ដោយផ្ទាល់ និង តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ ចម្ងាយដោយ​ប្រកាន់ខ្ជាប់​តាម​វិធានការ​ការពារ​របស់​ក្រសួងសុខាភិបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីត​-១៩​។​

​គួ​បញ្ជាក់​ផងដែរ​ថា​៖ សន្និបាត​នេះនឹង​ប្រារព្ធ​ធ្វើឡើង ក្រោម​អធិបតីភាព​ឧបនាយក​រដ្ឋមន្ត្រី​​បណ្ឌិតសភា​ចា​រ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញវត្ថុ តំណាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕Ph