ប្រសិទ្ធភាព​ព្យាបាល​ជំងឺ​ដ៏​ស្មាន​មិន​ដល់​របស់​សម្បក​ស៊ុតមាន់​

1743
ចែករម្លែក
  • 32
    Shares

​បច្ចុប្បន្ន​វិទ្យាសាស្ត្រ​បានបញ្ជាក់ថា សម្បក​ស៊ុតមាន់​ផ្តល់នូវ​គុណ ប្រយោជន៍​សុខភាព​ជាច្រើន ដែល​អ្នក មិនគួរ​មើលរំលង ព្រោះ​ក្នុង​សម្បក ស៊ុតមាន់​ផ្ទុក​ដល់​ទៅ ៩០​ភាគរយ នូវ កាល់ស្យូម ហើយ​ប្រភព​កាល់ស្យូម​ពី​ក្នុង សម្បក​ស៊ុតមាន់​ជា​ប្រភព​ល្អ​បំផុត ប្រហាក់ប្រហែល​នឹង​ពពួក កាល់ស្យូម កាបូ​ណាត​សុទ្ធ​, អាច​ប្រើ​ដើម្បី​ព្យាបាល ជំងឺ ។ ទន្ទឹម​នោះ វា​នៅ​ផ្ទុក​យ៉ាងច្រើន នូវ​សារជាតិ​រ៉ែ​ផ្សេងៗ​ដូចជា​ដែក​, ស្ពាន់​, ម៉​ង់​ហ្គា​ណែ​ស​, ស័ង្កសី​, ហ្វូ​ស​ហ្វ័​រ​, ក្រូម​, ផ្ល​រ៉ា​យ និង​ម៉ូ​លី​ប​ដេ​ន ។​
​ ​
​ការស្រាវជ្រាវ​បាន​បញ្ជាក់ថា សម្បក​ស៊ុតមាន់​មាន​លក្ខណៈពិសេស​ល្អៗ​ជាច្រើន​ដូចជា ប្រសិទ្ធភាព​ប្រឆាំង ក្រិន​, និង​ពុក​ឆ្អឹង ។ ការពិសោធន៍​លើ ស្ត្រី​ក្រោយ​អស់​រដូវ និង​ស្ត្រី​មាន​ជំងឺ ពុក​ឆ្អឹង​បង្ហាញថា ម្សៅ​សម្បក​ស៊ុតមាន់ អាច​បន្ថយ​អា​ការៈឈឺចាប់​, បង្កើន​ភាព ចល័ត និង​ដង់ស៊ីតេ​ឆ្អឹង ឬ​បញ្ឈប់ ដំណើរការ​បាត់បង់​ឆ្អឹង​, បង្កើន​ដង់ស៊ីតេ និង​កម្រិត​ទន់ភ្លន់​របស់​ឆ្អឹង ។​
​ ​
​សម្បក​ស៊ុតមាន់​១​គ្រាប់​ផ្ទុក ប្រមាណ ២ ក្រាម កាល់ស្យូម​ជិត ២ ដង​ប្រៀប​នឹង​តម្រូវការ មធ្យម​ប្រចាំថ្ងៃ របស់​មនុស្ស​ធំ ។ ពួក​អ្នកស្រាវជ្រាវ​ឱ្យ ដឹងថា ម្សៅ​សម្បក​ស៊ុតមាន់​អាច ដាក់​ទៅ ក្នុង​អាហារ​ដូចជា​នំប៉័ង​, ភី​ហ្សា ឬ មី​ស្ប៉ា​ហ្គេ​តទី សំដៅ​បំពេញ​កាល់ស្យូម ដោយ​មិន​ធ្វើឱ្យ​ប្រែប្រួល​រសជាតិ ។​

​វិធី​ធ្វើ​ម្សៅ​សម្បក​ស៊ុត​
​ពេល​បរិភោគ​ស៊ុត ប្រសិនជា ស៊ុត​ឆ្អិន នោះ​ចូរ​ទុក​សម្បក​ក្នុង​ធុង​កា​តុង ឬ​ប្រអប់​ដល់​បាន ប្រមាណ​១២ ទៅ ១៥ សម្បក​នោះ​លាង​ម្តង ។ ប្រសិនជា សម្បក​ស៊ុត​ឆៅ​នោះ​ត្រូវ​លាង​ភ្លាម រួច​ហាល​ឱ្យ​ស្ងួត ។ មិនចាំបាច់​ចោល ស្រទាប់​ខាងក្នុង​នៃ​សម្បក​ស៊ុត ព្រោះ​វា​ក៏​ផ្ទុក​ជីវជាតិ យ៉ាងច្រើន​ផងដែរ ។​
​ ​
​ដាក់​សម្បក​ស៊ុត​ទាំងនោះ ស្ងោរ ឱ្យ​ពុះ​ប្រមាណ ១០ នាទី ដើម្បី​កម្ចាត់ ពន្លក​ជំងឺ (​ប្រសិន​មាន​) បន្ទាប់មក​ស្រង់ ចេញ​ទុកឱ្យ​ស្ងួត​ទឹក ។ ដាក់​សម្បក​ស៊ុត ចូលក្នុង​ម៉ា​យ​ក្រូ​វ៉េ នៅ​សីតុណ្ហភាព ៩០ ទៅ ១០០ អង្សា​សេ ក្នុង​រង្វង់ ១០ នាទី ដើម្បីឱ្យ​ស្ងួត​ទាំងស្រុង ។ ករណី​គ្មាន ម៉ា​យ​ក្រូ​វ៉េ នោះ​អាចដាក់​ចូលក្នុង​ឆ្នាំង លីង​ឱ្យ​ស្ងួត ។ បន្ទាប់មក ដាក់ចូល​ក្នុង ម៉ាស៊ីន​កិន​កាហ្វេ ឬ ម៉ាស៊ីន​ឱ្យ​ម៉ដ្ឋ​ជា​ម្សៅ ។ រក្សា​ម្សៅ​នេះ​ទុក​ក្នុង​កែវ​ថ្ម បិទ​គម្រប​ឱ្យ​ជិត ។​
​ ​
​វិធី​ប្រើៈ ម្សៅ​សម្បក​ស៊ុត​១​ស្លាប ព្រា​កាហ្វេ ផ្ទុក​ប្រមាណ ៨០០ ទៅ ១០០​មិ​ល្លី​ក្រាម កាល់ស្យូម ហេតុនេះ អ្នក​អាច​បន្ថែម​ម្សៅ​នេះ (​មិន​លើស​១ ស្លាបព្រា​ក្នុង​១​ថ្ងៃ​) ទៅក្នុង​អាហារ​ប្រចាំថ្ងៃ ៕ ប្រែ​សម្រួល​: រតនៈ

ទីតាំងផ្សាយពាណិជ្ជកម្ម