ក្មេង​ជំទង់​ឥណ្ឌា​ម្នាក់​មុត​កូនសោ​ចាក់​ចូលដល់​លលាដ៍ក្បាល​

1389
ចែករម្លែក

​ក្មេង​ជំទង់​ម្នាក់ ត្រូវបាន​បញ្ជូន ទៅ​មន្ទីរពេទ្យ ដោយមាន​កូនសោ​ម៉ូតូ​មួយ​បាន​មុត​ចាក់​ជាប់​ក្បាល ចូលដល់ ក្នុង​លលាដ៍ បន្ទាប់ពី​មានការ​ឈ្លោះ វាយតប់​គ្នា​នៅ​ប្រទេស​ឥណ្ឌា​។​
​ ​
​ក្មេង​ជំទង់​អាយុ​១៩​ឆ្នាំ ដែល រស់នៅ​រដ្ឋ ម៉ា​ហា​រ៉ា​ត្រា (Maharashtra) ប្រទេស​ឥណ្ឌា​នេះ ត្រូវបាន​ប្រញាប់ប្រញាល់​បញ្ជូនទៅ​មន្ទីរពេទ្យ​ដោយ មាន​កូនសោ​ម៉ូតូ​មួយ​បាន​មុត​ចាក់​ជាប់ ក្បាល​ចូលដល់​លលាដ៍ ក្នុង​ជម្រៅ​ជិត ២​អ៊ី​ញ (​ជាង​៥​សង់​ទី ម៉ែត្រ​) ហើយ​ក្រុម​វេជ្ជបណ្ឌិត បាន​ចំណាយពេល​៣​ម៉ោង កន្លះ​ដើម្បី​វះកាត់​យក​វា​ចេញ​។​
​ ​
​របួស​ដ៏​ធ្ងន់​នេះ គឺ​បណ្តាល មកពី​គាត់​មាន​ជម្លោះ​វាយតប់​គ្នា​មួយ នៅ​ភូមិ ។ វេជ្ជបណ្ឌិត​ម្នាក់ ដែល​បាន ធ្វើការ​វះកាត់​នេះ បាន​និយាយថា យុវជន​នេះ អាច​ស្លាប់ បើសិន​គាត់​មាន ការហូរ​ឈាម​ចូល​ខាងក្នុង​លលាដ៍ក្បាល​។​
​ ​
​វេជ្ជបណ្ឌិត សៃ​ឡេ​ន​ដ្រា អូ​តាម រ៉ាវ ម៉ា​កាដ (Shailendra Uttamrao Markad) បាន​និយាយ ថា កាលពី​ថ្ងៃ ទី​១៨ ខែមេសា​ថា នៅពេល​ព្រឹក​មាន ការ​ឈ្លោះ​វាយតប់​គ្នា​នៅ​ភូមិ​របស់គាត់ ដោយ​ក្មេងប្រុស​នេះ ត្រូវបាន​វាយ ប្រហារ​ដោយ​មនុស្ស​ម្នាក់​ហើយ​កូនសោ​ម៉ូតូ​មួយ​បាន មុត​ចាក់​ចូល​ជ្រៅ​ទៅ ក្នុង​លលាដ៍ក្បាល​របស់គាត់​។ បន្ទាប់ពី​ក្មេងប្រុស​នេះ​បាន​មកដល់ មន្ទីរពេទ្យ និង​បានធ្វើ​ការឆ្លុះ​មើល​ដោយ​ម៉ាស៊ីន​ស្កែ​ន នោះ យើង​បានធ្វើ​ការវះកាត់​នៅ​ថ្ងៃ ដដែល​នោះ​។​

​ក្មេងប្រុស​នេះ ត្រូវបាន​ព្យាបាល នៅ​មន្ទីរពេទ្យ​ជាទី​ដែល ក្រុម​វេជ្ជបណ្ឌិត​បានធ្វើការ​វះកាត់ ដើម្បី​យក​កូនសោ​នោះ ចេញពី​ក្បាល​របស់គាត់​។
​ ​
​ក្រុម​វេជ្ជបណ្ឌិត​បានធ្វើការ វះកាត់​នេះ ដោយ​ជោគជ័យ ហើយបី​ថ្ងៃ​ក្រោយមក​ក្មេងប្រុស ដែលមាន​សុខភាព ល្អជា​ធម្មតា​នេះ ត្រូវបាន​អនុញ្ញាតឱ្យ ចេញពី​មន្ទីរពេទ្យ ៕ ប្រែ​សម្រួល​៖ សុខា​

ទីតាំងផ្សាយពាណិជ្ជកម្ម