​រថយន្តបុក​ជាមួយ​គោយន្ត​កន្ត្រៃ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ម្នាក់​នៅ​ស្រុក​ឧដុង្គ​

1105
ចែករម្លែក

​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តបុក​ជាមួយ​គោយន្ត​កន្ត្រៃ​​បណ្តាល​ឲ្យ​មនុស្សម្នា​ក់រង​របួសធ្ងន់​នៅត្រង់ចំណុច​ភូមិ​ពោធិ​ឃុំ​ដំណាក់​រាំង​ស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ​តាម​ណ្តោ​យ​ផ្លូវជាតិ​លេខ​៥១​ចន្លោះ​គីឡូម៉ែត្រ​លេខ​១១​និង​១២​កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃទី​២៧​ខែមេសា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ស្រុក​ឧដុង្គ​បាន​ឲ្យ​ដឹងថា​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​នារី​ម្នាក់​មានឈ្មោះ​រី​លីន​អាយុ​២៤​ឆ្នាំ​រស់នៅ​ភូមិ​កណ្តាល​ទួល​ឃុំ​កំពុងត្រាច​ស្រុក​កំពុងត្រាច​ខេត្តកំពត​បើកបរ​រថយន្ត​មួយគ្រឿង​ម៉ាក​តូ​យូ​តា​កាមរី​​ពណ៌​ស្ករ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2i5671​បើកបរ​ពី​ជើង​ទៅ​ត្បូង​។​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​បុក​ជាមួយ​គោយន្ត​កន្ត្រៃ​​ដែល​បើកបរ​ពី​ត្បូង​ទៅ​ជើងបាន​បត់​ស្តាំ​បណ្តាល​ឲ្យ​ក្រឡាប់​គោយន្ត​កន្ត្រៃ​​ធ្វើ​ឲ្យ​អ្នកបើកបរ​គោយន្ត​រង​បួស​ធ្ងន់​។​ជនរងគ្រោះ​ឈ្មោះ​អី​អៀង​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

​ប្រភព​បាន​បន្តថា​ក្រោយ​កើតហេតុ​មន្ត្រី​ជំនាញ​បាន​ហៅ​រថយន្ត​សាមុយ​ថ្នល់ទទឹង​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ​។​ចំណែក​វត្ថុតាង​រថយន្ត​និង​គោយន្ត​កន្ត្រៃ​​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕S/

​រថយន្តបុក​ជាមួយ​គោយន្ត​កន្ត្រៃ​យ៍​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ម្នាក់​នៅ​ស្រុក​ឧដុង្គ​

ទីតាំងផ្សាយពាណិជ្ជកម្ម