​រៀបចំ​សិក្ខាសាលា​ស្តីពី “​សារៈប្រយោជន៍​នៃ​ការជ្រើសរើស​ប្រធានបទ​ស្រាវជ្រាវ​សម្រាប់​និក្ខេបបទ​ថ្នាក់បណ្ឌិត​”

1235
ចែករម្លែក

​ដោយ​៖​ឆាយា​នាថ​/​ភ្នំពេញ​៖​សាកលវិទ្យាល័យ​ឥន្ទ្រ​វិជ្ជា UI នៅ​រសៀល​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៨ នេះ នឹង​រៀបចំ​សិក្ខាសាលា​មួយ ស្តីពី​”​សារៈប្រយោជន៍​នៃ​ការជ្រើសរើស​ប្រធានបទ​ស្រាវជ្រាវ​សម្រាប់​និក្ខេបបទ​ថ្នាក់បណ្ឌិត​”​។​សិក្ខាសាលា​នេះ នឹងធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​កូរ៉េ (CKCC) ក្រោម​វត្តមាន​បណ្ឌិត ជីវ កេង អនុប្រធាន​តុលាការ​កំពូល ។ លោក​បណ្ឌិត​ឡា​ច សំរោង សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ឥន្ទ្រ​វិជ្ជា ថ្លែងថា គោលបំណង​នៃ​សិក្ខាសាលា​នេះ គឺ ដើម្បី​ជំរុញ​ដល់​និស្សិត​ថ្នាក់បណ្ឌិត​បាន​សិក្សា​ស្វែងយល់​ពី​សារៈសំខាន់​នៃ​ការសិក្សា​ស្រាវជ្រាវ​មុននឹង​ចាប់ផ្ដើម​ដំណើរការ​នៃ​ការសរសេរ​និក្ខេបបទ​៕S/​

​រៀបចំ​សិក្ខាសាលា​ស្តីពី “​សារៈប្រយោជន៍​នៃ​ការជ្រើសរើស​ប្រធានបទ​ស្រាវជ្រាវ​សម្រាប់​និក្ខេបបទ​ថ្នាក់បណ្ឌិត​”