ដោយៈសុផាតវីរៈមុនី/សៀមរាបៈ កាលព្រឹកថ្ងៃទី១៤ ខែកុម្ភៈម្សិលមិញ ឆ្លៀតពេលក្នុងការបំពេញបេសកកម្មមនុស្សធម៌នៅខេត្តសៀមរាប សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានិងប្រតិភូអមដំណើរ បានបន្តអញ្ជើញទស្សនាព្រៃឈើ ក្នុងសួនឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា ដែលដើមឈើទាំងអស់នេះ ត្រូវបានដាំកាលពីឆ្នាំ១៩៩៩ក្នុងឱកាសនៃការប្រារព្ធ ខួបលើកទី១៣៦ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភាឆ្នាំ១៩៩៩ ក្រោមព្រះរាជធិបតីភាពដ៍ខ្ពង់ខ្ពស់បំផុត សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ហើយក៍ជា ឆ្នាំដែលពិភពលោកកំពុងត្រៀមទទួលសហស្សវត្សថ្មី។ដើមឈើ ដែលត្រូវដាំក្នុងសួនឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជានេះ មានចំនួន២០០០ដើម លើផ្ទៃ ដី ៤ហិកតា។
ផ្នែកខ្លះនៃសកម្មភាពសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន នៅខេត្តសៀមរាប(រូបថត សុផាតវីរៈមុនី)
សូមបញ្ជាក់ថាដើមឈើបីដើម ដែលសម្តេចកិត្តព្រឹទ្ធបណ្ឌិតកំពុងពិនិត្យមើល ការលូតលាស់នេះ គឺជាប្រភេទដើមឈើទាលទឹកដែល ក្នុងនោះ១ដើម ប្រោសព្រះរាជទាន ដាំដោយសម្តេច ព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហម កម្ពុជា,មួយដើមទៀត ដាំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងមួយដើម ទៀតដាំ ដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្ទាល់ដែលគិតមកដល់ពេលនេះមានអាយុកាល២២ឆ្នាំហើយហើយក៏បានដុះលូតលាស់ យ៉ាងត្រសុំត្រសាយ ក្លាយទៅជាសួនព្រៃបៃតង មានសម្រស់យ៉ាងស្រស់ស្អាត គួរជាទីគយគន់ពីសំណាក់ភ្ញៀវទេសចរគ្រប់រូបដែល ឆ្លងកាត់តាមវិថីឆ្ពោះទៅកាន់អង្គវត្ត។ មិនតែប៉ុណ្ណោះព្រៃឈើក្នុងសួនឧទ្យានសហស្សវត្សរ៍នេះថែមទាំងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការថែរក្សាបរិស្ថានក្នុងខេត្តសៀមរាប ដែលជាខេត្តទសចរណ៍ពោរពេញទៅដោយសក្កានុពលនេះផងដែរ។
ផ្នែកខ្លះនៃសកម្មភាពសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន នៅខេត្តសៀមរាប(រូបថត សុផាតវីរៈមុនី)
ដោយឡែកនៅក្នុងថ្ងៃដដែលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង លោកស្រីជាភរិយាឥស្សរជន ថ្នាក់ដឹកនាំ អមដំណើរដោយ លោក សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងលោកស្រី ទាង អេងភរិយាលោកអភិបាលខេត្តសៀមរាប បានដំណើរទៅកាន់ឧទ្យានជាតិ ព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន។
សូមបញ្ជាក់ថា ភ្នំគូលែនគឺជាទីតាំងប្រវត្តិសាស្ត្រដ៍សំខាន់ដែល បានបន្សល់ទុកនូវប្រាសាទបុរាណនិងស្ថានីយបុរាណជាច្រើន កន្លែងរួមទាំងសហគមន៍មនុស្សផងដែរ។ម្យ៉ាង ទៀតភ្នំគូលែននេះបានក្លាយជាប្រធានបទ ដ៍សំខាន់សម្រាប់អ្នកសិក្សាស្រាវជ្រាវ ទាំងឡាយចាប់តាំងពីចុងសតវត្សរ៍ទី១៩មករហូតដល់បច្ចុប្បន្នក្នុងយើងឃើញមានការសិក្សាស្រាវជ្រាវនិងវិភាគទៅលើសំណង់បុរាណ វត្ថុសិល្បៈ សិលាចារឹក ព្រៃឈើ និងប្រព័ន្ធផ្លូវទឹកធម្មជាតិនានា ។មានប្រាសាទប្រហែល២០ត្រូវបានរកឃើញ នៅលើភ្នំនេះ ភ្នំគូលែន ត្រូវប្រជាពលរដ្ឋខ្មែរចាត់ទុកថាជាភ្នំសក្ការបូជានៅក្នុងប្រទេសកម្ពុជាហើយក៏ជាកន្លែងដែលជាទីពេញនិយមក្នុងសម្រាប់ពីធីសាសនាហើយ វាជាកន្លែងដែលមានតួនា ដ៏សំខាន់នៅតំបន់ ប្រវត្តិសាស្ត្រចក្រភពខ្មែរ។នៅលើកំពូលភ្នំមានវត្តតូចមួយ ដែលមាន តម្កល់បដិមា ព្រះពុទ្ធមួយអង្គ ទម្រេតព្រះកាយដែលឆ្លាក់ចេញពីផ្ទាំងថ្មភ្នំតែម្តង។ប្រជាពលរដ្ឋតែងហៅថាព្រះអង្គធំ ។
ផ្នែកខ្លះនៃសកម្មភាពសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន នៅខេត្តសៀមរាប(រូបថត សុផាតវីរៈមុនី)
ក្នុងឱកាសនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងប្រតិភូមអមដំណើរ បានអញ្ជើញបួងស្រន់នៅចំពោះព្រះពុទ្ធបដិមា ព្រះអង្គធំ ដោយបានបន់ ស្រន់ចំពោះបារមី របស់ព្រះអង្គនិងវត្ថុស័កសិទ្ធិទាំងឡាយ ដែលថែក្សាភ្នំគូលែន សូមជួយប្រោះព្រហ្មព្រះពរ ជ័យសិរីមង្គលគ្រប់ប្រការថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហ មុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច ព្រះមហាក្សត្រី នរោត្តម មុនិ នាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសិរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលជាទីសក្ការៈដ៍ខ្ពស់បំផុតនៃយើងសូមព្រះអង្គទាំងទ្វេមានព្រះរាជសុខភាពបរិបូព្រះពលានុភាពខ្លាំងក្លាព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា ដើម្បីគង់ជាម្លប់ ដ៍ត្រជាក់ត្រជុំសម្រាប់ ថ្នាក់ដឹកនាំប្រទេស និងប្រជា រាស្ត្រទូទាំងប្រទេស ជ្រកកោនជាយូរអង្វែង តរៀងទៅ។ជាមួយនេះ ក៏ជួយថែរក្សាការពារ និងប្រសិទ្ធិពរជ័យ ជូនថ្នាក់ដឹកនាំជាតិ គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូបមានសេចក្តីសុខនិងទទួលបានជោគជ័យគ្រប់ភារកិច្ចជាពិសេសសូមឲ្យព្រះរាជាណាចក្រកម្ពុជាទាំងមូលបន្តមានសុខសន្តិភាពជាយូរអង្វែងតរៀងទៅ ក្រោមការគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ នៃអង្គព្រះមហាក្សត្រ ជាទីសក្ការៈដ៍ខ្ពងខ្ពស់បំផុតនៃយើង និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជាប្រមុខ ដើម្បីរួមគ្នាបន្តកសាង និងអភិវឌ្ឍន៍ប្រទេសជាតិយើង ឲ្យកាន់តែរីកចំរើនថែមទៀតនាអនាគត។ ទន្ទឹមនេះ សម្តេកិត្តិព្រឹទ្ធបណ្ឌិត ក៍សូមបួងសួងសុំឲ្យព្រះរាជាណាចក្រកម្ពុជាជៀសផុត ពីគ្រោះភ័យនានាជាពិសេសជំងឺ កូវីដ១៩ដែលកំពុងរាតត្បាតនៅទូទាំងពិភពលោក៕សរន