ឆា​ជ្រក់ស្ពៃ​សាច់គោ​

3497
ចែករម្លែក

+ គ្រឿងផ្សំ​
– សាច់គោ ២ ខាំ​
– ជ្រក់ស្ពៃ ហាន់ ៣​ចានចង្កឹះ​
– ខ្ទឹមស ៣ កំពឹស​
– ស្ករស កន្លះ​ស្លាបព្រា​បាយ​
– ទឹកត្រី ១ ស្លាបព្រា​បាយ​កន្លះ​
– ទឹក​ប្រេងខ្យង ១ ស្លាបព្រា​បាយ​កន្លះ​
– ម្ទេស​ប្លោក​ក្រហម ១/៣ នៃ​ផ្លែ​
– ស្លឹក​ខ្ទឹម ១ ដើម​
– ប្រេងឆា​

+ វិធី​ធ្វើ​
– ហាន់សាច់​គោ​ជា​បន្ទះ​ស្ដើងៗ
– ដាក់​ប្រេងឆា​ចូលក្នុង​ខ្ទះ​ឲ្យ​ក្ដៅ​បន្តិច រួច​ដាក់​សាច់គោ​ចូល​ឆា​ឲ្យ​ឆ្អិន​ល្មម​រួច​ដាក់​ខ្ទឹមស​ចិញ្ច្រាំ ស្ករស ទឹកត្រី ប្រេងខ្យង ឆា​ត្រឡប់​វា​ឲ្យ​ចូលគ្នា បន្ទាប់មក​ដាក់​ជ្រក់ស្ពៃ និង​ម្ទេស​ប្លោក​ចូល ឆា​ត្រឡប់​ឲ្យ​ចូលជាតិ រោយ​ស្លឹក​ខ្ទឹម​ពីលើ​រួច​ជាការ​ស្រេច ៕ ប្រភព​: Khatiya Korner​

ទីតាំងផ្សាយពាណិជ្ជកម្ម