សេដ្ឋកិច្ច​ជប៉ុន​ដែល​រងគ្រោះ​ដោយ​ជំងឺ​រាតត្បាត បាន​ធ្លាក់ចុះ​ក្នុង​ឆ្នាំ ២០២០ ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍ ប៉ុន្តែ​ការធ្លាក់ចុះ​នេះ​គឺ​តិច​ជាង​ការរំពឹងទុក ហើយ​​វា​បាន​បញ្ចប់​ឆ្នាំ​ចាស់​ជាមួយ​ការកើនឡើង​ខ្លាំងក្លា​នៃ​ការនាំចេញ​និង​ការគាំទ្រ​ពី​រដ្ឋាភិបាល​។​