ណាហ្គា​វើ​លដ៍​ផ្តល់ជូន​សន្ធឹកសន្ធាប់​ក្នុងឱកាស​ខួប ២៣ ឆ្នាំ​របស់ខ្លួន​

1149
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​:​ណាហ្គា​វើ​លដ៍​បាន​ប្រារព្ធ​ខួប​លើក​ទី​២៣​នៃ​ដំណើរការ​ប្រកបដោយ​ជោគជ័យ​របស់ខ្លួន​ដោយ​ផ្តល់ជូន​ឲ្យ​អតិថិជន​នូវ​ការ​បញ្ចុះតម្លៃ​សន្ធឹកសន្ធាប់ កាដូ និង​ការសម្តែង​ពិសេស​ថ្មី (​ចូល​ទស្សនា​ឥតគិត ថ្លៃ​) ពេញ​មួយខែ​ឧសភា​។​មាន​កម្មវិធី​កម្សាន្ត​ដ៏​អស្ចារ្យ​ជាច្រើន​ដែល​អតិថិជន​អាច​រីករាយ​នៅក្នុង​មណ្ឌល​កម្សាន្ត​ចម្រុះ​ឈ្នះ​ពានរង្វាន់​លំដាប់​ពិភពលោក​នេះ ។

​នៅ​ភោជនីយដ្ឋាន​ជាង​២០​របស់​ណាហ្គា​វើ​លដ៍​សាធារណជន​និង​អតិថិជន​អាច​រីករាយ​ជាមួយ​បណ្ណ​លើកទឹកចិត្ត​ដែលមាន​ទឹកប្រាក់​៥​ដុល្លារ​នៃ​ការទិញ​ម្ហូប​និង​ភេសជ្ជៈ​បន្ទាប់​នៅពេល​ពួកគេ​ចំណាយ​យ៉ាងតិច​២៣​ដុល្លារ​ក្នុង​វិក្កយបត្រ​មួយ​។​ណាហ្គា​វើ​លដ៍​ក៏មាន​កម្មវិធី​ប្រូ​ម៉ូ​សិន​សាច់គោ​ស​ម្ងួ​ត​ពិសេស​ផងដែរ​ពេញ​មួយខែ​ឧសភា​នៅ​ភោជនីយដ្ឋាន ៦ រួមមាន ភោជនីយដ្ឋាន​ជប៉ុន The Teppanyaki ភោជនីយដ្ឋាន​បារាំង Le Gourmet ភោជ នីយដ្ឋាន​អ៊ីតាលី Bistro Romano ភោជនីយដ្ឋាន​ចិន Fortune Palace និង​ភោជនីយដ្ឋាន​កូរ៉េ Korean Grill នៅ​ជា​ន់ទី ១ ណាហ្គា​វើ​លដ៍ និង​ភោជនីយដ្ឋាន​ចិន​HallofGoldenChimes​នៅ​ជា​ន់ទី​៥​ណាហ្គា​ទី​២​ដែល​ភោជនីយដ្ឋាន​នីមួយៗ​សុទ្ធ​តែមាន​បម្រើ​សាច់គោ​ស​ម្ងួ​ត​ផុយ​ឱជា​រស​ឈ្ងុយឆ្ងាញ់​នាំចូល​ផ្ទាល់​ពី​សហរដ្ឋអាមេរិក ។

​ការសម្តែង​ថ្មី​ដ៏​អស្ចារ្យ​ពីរ នឹង​ផ្តល់ជូន​ឲ្យ​សាធារណជន​ទូទៅ​ចូល​ទស្សនា​នៅ​សាល​មហោស្រព NABA ឥតគិត ថ្លៃ​ដែលមាន​ជា​រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង​៧​និង​៣០​យប់​ពី​រៀងរាល់ថ្ងៃ​ពុធ​ដល់​រៀងរាល់​ថ្ងៃអាទិត្យ​នៅ​សាល​មហោ ស្រព​ទំនើប NABA នៅ​ណាហ្គា​ទី ២​។​

​ការសម្តែង​ថ្ងៃ​ដំបូង នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​សៅរ៍ ទី ៥ ឧសភា ដោយមាន​ការសម្តែង​ដ៏​ប៉ិនប្រសប់​និង​ប្លែក​របស់​ក្រុម សៀក​កាយសម្ព័ន្ធ Icarian Gamers ដែលជា​បងប្អូន​ប្រុស​ពីរ​នាក់​មកពី​ប្រទេស​អូ​ត្យូ​ពី​ក្នុង​ទ្វីបអាហ្វ្រិក ។​ក្រុម សម្តែង​ដ៏​អស្ចារ្យ​មួយទៀត គឺ​ក្រុម​សៀក​ប្រែកាយ​ក្នុង​អណ្តាតភ្លើង Wonder Changers​មកពី​ប្រទេស​អ៊ុយ​ក្រែ​ន ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក៏មាន​ការសម្តែង​របស់​សិល្បករ​-​សិល្បការិនី​ប្រចាំ​ណាហ្គា​វើ​លដ៍​ផងដែរ ។

ណាហ្គា​វើ​លដ៍​ផ្តល់ជូន​សន្ធឹកសន្ធាប់​ក្នុងឱកាស​ខួប ២៣ ឆ្នាំ​របស់ខ្លួន​

​បន្ថែម​ទៅលើ​ខួប​លើក​ទី​២៣​ណាហ្គា​វើ​លដ៍​ក៏មាន​ការបញ្ចុះ​តម្លៃ​ពិសេស​ផងដែរ​ក្នុង​ទិវា​គុណ​ម្តាយ​នៅ​ចុង​សប្តាហ៍​នៅ​ថ្ងៃទី ១២-១៣​ឧសភា​។​កាដូ​ពិសេស​នឹង​ផ្តល់ជូន​ទៅកាន់​អ្នក​ម្តាយ​ទាំងអស់​នៅពេល​ក​ម្ម៉​ង់​អាហារ​ឈុត​នៅ ភោជនីយដ្ឋាន​បារាំង Le Gourmet (​អាហារ​ថ្ងៃត្រង់ ឬ​ល្ងាច​) ឬ​ក​ម្ម៉​ង់​ឌី​ម​សាំ​ពិសេស​នៅ​ភោជនីយ ដ្ឋាន​ចិន Fortune Palace ឬ Hall of Golden Chimes​។​ក្នុងពេល​ដំណាលគ្នា​នេះ​នៅពេល​អ្នក​ម្តាយ​ពិសា​ប៊ុ​ហ្វេ​ខ្មែរ រ៉ូយ៉ាល់​ពេល​ល្ងាច​នៅ​ភោជនីយដ្ឋាន The Pangea ជាន់​ទី ១​ណាហ្គា​វើ​លដ៍​ឬ​ប៊ុ​ហ្វេ​គ្រឿង​សមុទ្រ​អន្តរ ជាតិ​ពេល ល្ងាច​នៅ​ភោជនីយដ្ឋាន 2 Pangea ជាន់​ទី ២ ណាហ្គា​ទី ២ នៅ​ថ្ងៃទី ១៣​ឧសភា​ជាមួយ​អតិថិ ជន​បួន​នាក់​ដែល បង់ប្រាក់ គឺ​អ្នក​ម្តាយ​នឹង​ពិសា​ដោយ​ឥតគិតថ្លៃ ។

ណាហ្គា​វើ​លដ៍​ផ្តល់ជូន​សន្ធឹកសន្ធាប់​ក្នុងឱកាស​ខួប ២៣ ឆ្នាំ​របស់ខ្លួន​

​មណ្ឌល​ស្ប៉ា​ឈ្នះ​ពានរង្វាន់​ពិភពលោក​របស់​ណាហ្គា​វើ​លដ៍ នឹង​ផ្តល់ជូន​កញ្ចប់​សេវាកម្ម​ស្ប៉ា​ហ្គោល​បញ្ចុះតម្លៃ គឺ ២៣២​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់ ៣ នាក់ ។​ទទួលយក​នូវ​បទពិសោធន៍​ស្ប៉ា​ដ៏​មាន​សេចក្តីសុខ​រយៈពេល ១២០ នាទី​ដែល​មានការ​ម៉ាស្សា​ដោយ​ប្រើ​ដៃ ៤ ជាមួយ​ប្រេង​អូ​លីវ និង​ការ​ខាត់​ស្បែ​កដោយ​ប្រើ​ដៃ ៤ ។

​ណាហ្គា​វើ​លដ៍​ផ្តល់ជូន​ការ​ស្នាក់​នៅក្នុង​បន្ទប់​សណ្ឋាគារ​បញ្ចុះតម្លៃ​ផងដែរ​នៅពេល​អតិថិជន​កក់ស​ម្រា​ប់​ស្នាក់ នៅ​យ៉ាងតិច​២​យប់​តាមរយៈ​www.nagaworld.com​។​នៅពេល​ភ្ញៀវ​ប្រើ​កញ្ចប់​ហ្គោល​៨០​ដុល្លារ​ពួកគាត់​នឹង​ទទួលបាន​ក្រេ​ឌី​ត​១០០​ដុល្លារ​ដែល​អាច​ប្រើប្រាស់​ក្នុង​សណ្ឋាគារ​និង​សម្រាប់​ពិសា​អាហារ​ប៊ុ​ហ្វេ​។​ប្រសិនបើ​ពួកគាត់​ជ្រើសរើស​កញ្ចប់​Silver​ពួកគាត់​នឹង​ទទួលបាន​ក្រេ​ឌី​ត​៥០​ដុល្លារ​ដែល​អាច​ប្រើប្រាស់​ក្នុង​សណ្ឋាគារ​និង​សម្រាប់​ពិសា​អាហារ​ប៊ុ​ហ្វេ​។
​សម្រាប់​ភ្ញៀវ​ដែល​ចង់​ទស្សនា​រាជធានី​ភ្នំពេញ​នឹង​ទទួលបាន​ការបញ្ចុះ​ពិសេស​ពី​ក្រុមហ៊ុន​ទេសចរណ៍​ហ្គោល​ដិ​ន​ប៉ា​សេច៍​ដេ​ស​ធី​ណេ​សិន​ក្នុង​ខែឧសភា​។​ត្រឹម​២៣​ដុល្លារ​ប៉ុណ្ណោះ​ភ្ញៀវ​អាច​កក់​កញ្ចប់​ធ្វើដំណើរ​ជាមួយ​ក្រុមហ៊ុន​ដើម្បី​ទៅ​ទស្សនា​នៅ​វត្ត​ឧណ្ណាលោម អាគារ​បារាំង​ចាស់ៗ​នៅក្បែរ​វត្តភ្នំ​មុន​ធ្វើដំណើរ​តាម​ទូក​រយៈពេល​មួយ​ម៉ោង​៕MN

ទីតាំងផ្សាយពាណិជ្ជកម្ម