Home ព័ត៌មានជាតិ សន្តិសុខ សមត្ថកិច្ច ឃា...

សមត្ថកិច្ច ឃាត់ខ្លួន​ឪពុកចុង ចាប់រំលោភ​សេពសន្ថវៈ​កូនដើម ជាច្រើនលើក និង​គំរាម​បង្ហោះ សកម្មភាព​រួមភេទ​

ដោយៈ ស​រិ​ទ្ធ / កណ្តាលៈ ឪពុកចុង​ម្នាក់ ដែល​ចាប់រំលោភ សេពសន្ថវៈ​កូនដើម ជាច្រើនលើក និង​គំរាម​បង្ហោះ​សកម្មភាព​រួមភេទ ទើប​បែកធ្លាយ ត្រូវ​នគរបាល​ឃាត់ខ្លួន នៅ​រសៀល​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ភូមិ​លេខ​៤ សង្កាត់​ស្វាយ​រលំ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​សមត្ថកិច្ច បានបញ្ជាក់​ថាៈ ហេតុការណ៍​នេះ បានកើត​ឡើង ចាប់ពី​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២០ រហូតដល់ ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​ក្នុង​បន្ទប់ ផ្ទះ​ជនរងគ្រោះ ក្នុងភូមិ​លេខ​៤ សង្កាត់​ស្វាយ​រលំ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​ជនសង្ស័យ ត្រូវជា​ឪពុកចុង ឈ្មោះ ទេព តុលា អាយុ ៣៥​ឆ្នាំ មុខរបរ ជាង​ម៉ាស៊ីនត្រជាក់ មាន​ទីលំនៅ​ភូមិ​លេខ​៤ សង្កាត់​ស្វាយ​រលំ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​
​ចំណែក​ជនរងគ្រោះ ត្រូវជា​កូនដើម អាយុ​១៦​ឆ្នាំ មុខរបរ សិស្ស មាន​ទីលំនៅ​ភូមិ​លេខ​៤ សង្កាត់​ស្វាយ​រលំ ក្រុង​តាខ្មៅ ខេត្តកណ្តាល មាន​ម្តាយបង្កើត​ឈ្មោះ ច​.​រ ស​.​ស អាយុ ៣៦ ឆ្នាំ មុខរបរ មេផ្ទះ (​លែងលះ​ប្តី​មុន មក​យកប្តី​ក្រោយ​)​។​

​នគរបាល​ក្រុង​តាខ្មៅ បានឱ្យដឹងថា មុនពេល​កើតហេតុ ឪពុកម្តាយ​ជនរងគ្រោះ ដោយសារតែ​រស់នៅ មិន​ចុះសម្រុង​នឹង​គ្នា ក៏បាន​លែងលះគ្នា ៤ ឆ្នាំ​មកហើយ ដោយ​មានកូន​ចំនួន ៣ នាក់ ប្រុស​១ ស្រី​២ (​ជនរងគ្រោះ ជា​កូន​ទី​១)​។ លុះ​មកដល់​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២០ ម្តាយ​ជនរងគ្រោះ ក៏បាន​រៀបការ​ប្តី មួយទៀត ឈ្មោះ ទេព តុលា ហើយ​បន្ទាប់ពី​ជនរងគ្រោះ បាន​ចូលរួម​ផឹកស៊ី​ស្រវឹង ដេកលក់ រហូតដល់​ពាក់កណ្តាល​យប់ ឪពុកចុង ក៏បាន​ឡើងទៅ​ចាប់រំលោភ​នាង រហូត​បានសម្រេច​ម្តង​។​

​ក្រោយមក នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២០ ដដែល ម្តាយ និង​ឪពុកចុង ក៏បាន​នាំ​ជនរងគ្រោះ ទៅធ្វើ​ពិធី​កាត់​ចំណងដៃ នៅ​ខេត្តស្វាយរៀង ហើយ​ឪពុកចុង ក៏បាន​ចាប់​នាង រំលោភ​បានសម្រេច​ម្តងទៀត​។ ក្រោយមកទៀត ឪពុកចុង ក៏បាន​ចាប់​នាង រំលោភ នៅលើផ្ទះ នៅពេល​ដាច់​ភ្លើង បានសម្រេច ជា​លើក​ទី​៣ ហើយ​បាន​ថត​វីដេអូ ទុក​មើល​ទៀតផង​។​

​លុះ​ក្រោយមកទៀត ជនសង្ស័យ បាន​សុំ​រួមភេទ​បន្តទៀត តែ​ជនរងគ្រោះ មិន​ព្រម ពេលនោះ ជនសង្ស័យ ក៏បាន​យក​វីដេអូ មក​គំរាម បើ​មិន​ព្រម​ទេ នឹង​យក​វីដេអូ​នោះ បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ឱ្យគេ​ដឹង ទើប​ជនរងគ្រោះ បាន​យល់ព្រម​រួមភេទ ជាមួយ​ជនសង្ស័យ ជា​បន្តបន្ទាប់ បានសម្រេច​៨​ដង​។​

​រហូតមកដល់ ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ ដោយ​ទ្រាំលែងបាន​នឹង​ទង្វើ របស់​ឪពុកចុង ដែល​តែងតែ​ចាប់បង្ខំ រួមភេទ​នាង​នោះ នាង​ក៏បាន​រៀបរាប់​ប្រាប់​ម្តាយ តែ​ម្តាយ​គ្រាន់​ស្តីបន្ទោស ឱ្យ​ឪពុកចុង បី​បួន​មាត់ តែប៉ុណ្ណោះ ទើប​ជនរងគ្រោះ ខឹង ក៏បាន​ឈប់រៀន ហើយរ​ត់ទៅ​រស់នៅ ជាមួយ​ម្តាយមីង ប្រកប​របរ​ស៊ីឈ្នួល លាងចាន ឱ្យគេ​នៅ​ខេត្តព្រៃវែង ។​

​បន្ទាប់ពី​ទទួលបាន​ដំណឹង​ថា ជនរងគ្រោះ ឈប់រៀន ឪពុក​បង្កើត ក៏បាន​ហៅ​ជនរងគ្រោះ ឱ្យទៅ​រស់នៅ​ជាមួយ​គាត់ នៅ​ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ហើយ​ប្រាប់​ជនរងគ្រោះ ឱ្យ​ទៅយក​ខោអាវ នៅផ្ទះ មក​រស់នៅ​ជាមួយ​។​

​លុះ​មកដល់​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២១ ជនរងគ្រោះ ក៏បាន​ត្រឡប់​ចូល​ផ្ទះ ដើម្បី​រៀបចំ​ខោអាវ ទៅ​រស់នៅ​ជាមួយ ឪពុក​បង្កើត​វិញ ក៏បាន​ជួប​ជាមួយ​ជនសង្ស័យ ជា​ឪពុកចុង ពេលនោះ ក៏បាន​ឈ្លោះប្រកែក​គ្នា ហើយ​ជនសង្ស័យ ក៏បាន​វាយ​ធ្វើបាប​នាង ទើប​នាង មក​ដាក់​ពាក្យបណ្តឹង នៅ​ប៉ុស្តិ៍​ស្វាយ​រលំ ឱ្យ​សមត្ថកិច្ច ចុះមក​ឃាត់ខ្លួន ជនសង្ស័យ ចាត់ការ​តាម​នីតិវិធី​តែម្តង​។​

​តាម​ការសាកសួរ ជនសង្ស័យ បាន​ឆ្លើយថា ខ្លួន​ពិតជា​បានរួម​ភេទ ជាមួយ​ជនរងគ្រោះ បានសម្រេច​ជាច្រើន​ដង ប្រាកដ​មែន តែ មិនបាន​ចាប់រំលោភ​នោះទេ គឺ​ដោយសារ​ការ​ព្រមព្រៀងគ្នា​។​

​បច្ចុប្បន្ន ជនសង្ស័យ កំពុង​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល ក្រុង​តាខ្មៅ ដើម្បី​ចាត់ការ តាម​នីតិវិធី​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular