Home ព័ត៌មានជាតិ សន្តិសុខ គណៈកម្មការ​ចម...

គណៈកម្មការ​ចម្រុះ ចុះបង្ក្រាប​ទីតាំង​ស្តុក​ថ្នាំពេទ្យ គ្មាន​លិខិតអនុញ្ញាត នៅ​ខណ្ឌទួលគោក​

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ នៅ​រសៀល ថ្ងៃ ទី​១៥ ខែកុម្ភ​: ឆ្នាំ​២០២១ នេះ គណៈកម្មការ​ចម្រុះ បាន​ចុះបង្ក្រាប​ទីតាំង​ផ្ទះ​ស្តុក​ថ្នាំពេទ្យ នៅក្នុង​ខណ្ឌទួលគោក សង្ស័យថា គ្មាន​លិខិតអនុញ្ញាត ពី​ក្រសួងសុខាភិបាល និង ដែល​អាចធ្វើ​ឲ្យ​បះ​ពាល់ ដល់​សុខភាព​ប្រជាពលរដ្ឋ​។​

​គណៈកម្មការ​ចម្រុះ​នេះ រួមមាន លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ពិត បញ្ញា និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ៅ រង្សី ស្នងការរង ទទួល​ផែន​នគរបាល ប្រឆាំង​បទល្មើស សេដ្ឋកិច្ច និង​ដោយមាន​ការសម្របសម្រួល ពី​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង អម​សាលាដំបូង រាជធានី​ភ្នំពេញ​, លោក​វរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យ នគរបាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច​, លោក​វរសេនីយ៍ទោ អ៊ុក បូ​នី​ន អធិការរង​នគរបាល ខណ្ឌទួលគោក និង​ចូលរួម​សហការ​ជាមួយ នាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) ដឹកនាំ​ដោយ​លោក ហេង ម៉ាលី ប្រធាន​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​ចូលរួម ពី​មន្ត្រី​សុខាភិបាល រដ្ឋបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ លោក សួង រិ​ទ្ធ អនុប្រធាន​ការិយាល័យ និយ័តកម្ម​សុខាភិបាល នៃ​មន្ទីរ​សុខាភិបាល រដ្ឋបាល​រាជធានី​ភ្នំពេញ ៕/V


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular