Home ព័ត៌មានសំខាន់ៗ ប្រមុខ​រាជរដ្...

ប្រមុខ​រាជរដ្ឋាភិបាល​ចេញ​បញ្ជា​ឲ្យ​កងទ័ព​ពង្រាយ​កម្លាំង​អនុវត្តន៍​វិធានការ​ទាំងឡាយ​ប្រឆាំង​កូ​វីដ ១៩ ​

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នៅ​យប់​ថ្ងៃទី ១៥ ខែកុម្ភៈ បានចេញ​បទបញ្ជា​ទៅកាន់​កងយោធពល​ខេ​មរ ភូមិន្ទ​ឲ្យ​ពង្រាយ​កម្លាំង​កងទ័ព​នៅ​តាម​ព្រំដែន​ដើម្បី​អនុវត្តន៍​វិធានការ​ទាំងឡាយ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ប្រឆាំង​កូ​វីដ​១៩ ។​

 

​នៅក្នុង​សារ​ជា​សម្លេង​នៅក្នុង​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ដែលមាន​ខ្លឹមសារ​ថា​៖«​វង្ស ពិសេស​,​សៅ សុខា ,​ហ៊ុន ម៉ា​ណែ​ត ពង្រាយ​កងទ័ព ដាក់​ដើម្បី​អនុវត្តន៍​នូវ​វិធានការ​ទាំងឡាយហើយ​មើល​អា​មេប៉ូលីសៗ​ដែល​ពុករលួយ លេង​វា​អាហ្នឹង នេ​ត សាវឿន មើល​ឲ្យ​ច្បាប់​អាហ្នឹង ហើយ​តាម​បណ្តា​ច្រក់​អភិបាលខេត្ត ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​នាយករដ្ឋមន្ត្រី រឿងនេះ​អត់​បានទេ​គ្រោះថ្នាក់ » ។​

​ការចេញ​បទបញ្ជា​ទាំងយប់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើឡើង​ក្រោយ​មានរឿង​មិន​ប្រក្រតី​មួយចំនួន​ពាក់ព័ន្ធ​ការ​លួច​នាំ​មនុស្ស​ឆ្លងដែន​ខុសច្បាប់​តាម​ច្រកព្រំដែន​មួយ​ចំនួន​ក្នុង​ខេត្តបាត់ដំបង​ដែលមាន​មេខ្លោង​នាំ​ពលករ​ ចំណាកស្រុក​ពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា​ដោយ​គេចវេះ​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ព្រំដែន​។​ជាមួយនេះ​គរ​បាន​រកឃើញថា​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​ប៉ូលីស​ផងដែរ ។ជាក់ស្តែង​នៅ​ថ្ងៃ​១៥ កុម្ភៈ​នេះ រាជរដ្ឋាភិបាល​បានចេញ​អនុ ក្រឹត្យ​ដក​ស័ក្តិ​និង​បណ្តេញ​ចេញពី​ក្របខណ្ឌ​មន្ត្រី​ប៉ូលីស​ជាតិ​នូវអធិការនគរបាល​ស្រុក​កំរៀង​លោកគឹមពន្លកដោយ សារតែ​ប្រព្រឹត្តិ​អំពើបុករលួយ​លួច​ដោះលែង​មេខ្លោង​នាំ​ពលករ​ឆ្លងដែន​ខុស​ច្បាស់ ។ នៅថ្ងៃនេះ​ផងដែរ​មន្ត្រី​ប៉ូលីស​ខេត្តបាត់ដំបង​ក៏បាន​ឃាត់​រថយន្ត​តាក់ស៊ីមួយគ្រឿង​ដឹក​ពលករ​ចំណាកស្រុក​មកពី​ប្រទេស​ថៃ​រហូតដល់​ទៅ៧នាក់ ​ដែល​គេចវេះ​ពី​ការធ្វើ​ច​ត្តា​ឡី​ស័កនិង​កម្លាំងចម្រុះ​នៅ​ច្រកទ្វារ អន្តរជាតិ​ដូង​ខេត្តបាត់ដំបង​បាន​ឆែក​ក្នុង​រថយន្ត​ដឹក​ស្វាយ ១​គ្រឿង​ដោយមាន​បង្កប់​ពលករ​មកពី​ប្រទេស​ថៃ​ចំនួន​៥​នាក់ ។ ក្នុងចំណោម​ពលករ​ទាំង​៥ មាន​ខ្មែរ ៤​នាក់​និង​នារី វៀតណាម​ម្នាក់ ៕

 

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular