ដើម្បីបង្ការការរីករាលដាលជំងឺកូវីដ-១៩ ក្នុងកណ្តាប់ ដៃថ្មី បន្ថែមទៀតនោះ លោក អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធាន គណៈបញ្ជាការ កងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីល្ងាច ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលាក្រុងប៉ោយប៉ែត បានដឹកនាំប្រជុំបន្ទាន់ ជាមួយអាជ្ញាធរពាក់ព័ន្ធ មេបញ្ជាការ និងកងកម្លាំងប្រដាប់អាវុធ គ្រប់ស្ថាប័ន ដែលកំពុងឈរជើង តាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ ដើម្បីពង្រឹងការទប់ស្កាត់ យ៉ាងតឹងរឹង ចំពោះការ លួចឆ្លងដែនខុសច្បាប់ របស់ប្រជាពលរដ្ឋ (ពលករខ្មែរ) ត្រឡប់មកពីប្រទេសថៃ (ជាទីដែលផ្ទុះ នូវការរីករាល ដាលខ្លាំង នៃកូវីដ១៩ ចូលក្នុងសហគមន៍) ដើម្បីបង្ការការ រីករាលដាល ជំងឺកូវីដ-១៩ ឆ្លងចូល ក្នុងសហគមន៍កម្ពុជា និងក៏ដើម្បីទប់ស្កាត់បទល្មើស ឆ្លងដែន ផ្សេងទៀត បញ្ហាសន្តិសុខ សុវត្ថិភាព កម្រិតកិច្ចសហប្រតិបត្តិការតាមខ្សែបន្ទាត់ ព្រំដែន កម្ពុជា ថៃ ក្នុងដំណាក់កាលកូវីដ១៩ នេះ។
