ដោយៈ សរិទ្ធ / កណ្តាលៈ នៅល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ លោក ស៊ូ បញ្ញា ចៅក្រម ស៊ើបសួរ សាលាដំបូងខេត្តកណ្តាល សម្រេចចេញដីកា ឃុំខ្លួនឪពុកចុង ចាប់រំលោភកូន ស្រីដើម ជាច្រើនដង និងគំរាមបង្ហោះសកម្មភាពរួមភេទ ដាក់ពន្ធនាគារ បណ្តោះអាសន្ន ពីបទ “រំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោស ទាក់ទងទៅនឹងជនរងគ្រោះ “ តាមមាត្រា ២៤១ នៃក្រមព្រហ្មទណ្ឌ។
គួររំលឹកថា ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ជាថ្ងៃដែលជនរងគ្រោះ ជាកូនចុងសម្រេចដាក់ ពាក្យបណ្តឹង ប្តឹងឪពុកចុងចិត្តអប្រិយ នៅប៉ុស្តិ៍ស្វាយរលំ អោយចុះមកឃាត់ខ្លួន ជនសង្ស័យ ចាត់ការតាមនីតិវិធីច្បាប់ ក្រោយឪពុកចុងរូបនេះ ចាប់រំលោភកូនចុងជាច្រើនខែពោលតាំង ពីខែមិថុនា ឆ្នាំ២០២០ និងឃាត់ខ្លូន នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ។
នគរបាលក្រុងតាខ្មៅ បានអោយដឹងថា ជនសង្ស័យ ត្រូវជាឪពុកចុង ឈ្មោះ ទេព តុលា អាយុ ៣៥ ឆ្នាំ មុខរបរ ជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ដោយឡែក ជនរងគ្រោះ ឈ្មោះ ច.រ ភេទស្រី អាយុ១៦ ឆ្នាំ មុខរបរ សិស្សស្នាក់នៅភូមិ លេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកម្តាយបង្កើត ឈ្មោះ ចំរើន សួស្តី អាយុ ៣៦ឆ្នាំ មុខរបរ មេផ្ទះ និងឪពុកបង្កើត ឈ្មោះ គឹម ចាន់ធា អាយុ ៣៧ ឆ្នាំ លែងលះគ្នា។
នគរបាលក្រុងតាខ្មៅ បានបន្តថា មុនពេលកើតហេតុ ឪពុកម្តាយជនរងគ្រោះដោយសារតែ រស់នៅ មិនចុះសម្រុងនឹងគ្នា ក៏បានលែងលះគ្នា ៤ ឆ្នាំមកហើយ ដោយមានកូន ចំនួន ៣នាក់ ប្រុស១ ស្រី២ ខណៈជនរងគ្រោះ ជាកូនទី១។
លុះមកដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ ម្តាយជនរងគ្រោះ ក៏បានរៀបការប្តីមួយទៀត ឈ្មោះ ទេព តុលា ហើយបន្ទាប់ពីជនរងគ្រោះ បានចូលរួមផឹកស៊ី ស្រវឹងដេកលក់ រហូតដល់ពាក់កណ្តាលយប់ ឪពុកចុង ក៏បានឡើង ទៅចាប់រំលោភ រហូតបានសម្រេចម្តង។ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ម្តាយ និងឪពុកចុង នាំជនរងគ្រោះទៅធ្វើពិធីកាត់ ចំណងដៃ នៅខេត្តស្វាយរៀង ហើយក៏បានចាប់រំលោភ សម្រេចម្តងទៀត។
បន្ទាប់មកទៀត ចាប់រំលោភ នៅលើផ្ទះ នៅពេលដាច់ភ្លើង បានសម្រេចម្តងទៀត ហើយបានថតវីដេអូ ទុកមើល។ លុះក្រោយមក ជនសង្ស័យ សុំរួមភេទបន្តទៀតតែជន រងគ្រោះ មិនព្រម ពេលនោះ ជនសង្ស័យ យកវីដេអូមកគំរាម បើមិនព្រម នឹងយកវីដេអូនោះ បង្ហោះហ្វេសប៊ុក ទើបជនរងគ្រោះ យល់ព្រមរួមភេទ ជាមួយជនសង្ស័យជាបន្តបន្ទាប់ សម្រេច ៨ ដង។
រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ទ្រាំនឹងទង្វើរបស់ឪពុកចុងតែងតែចាប់បង្ខំរួមភេទ លែងបាន ក៏បានរៀបរាប់ប្រាប់ម្តាយ តែម្តាយគ្រាន់ស្តីបន្ទោស ឲ្យឪពុកចុងបីបួនម៉ាត់ តែប៉ុណ្ណោះ ទើបជនរងគ្រោះ ខឹងក៏ឈប់រៀន ហើយរត់ទៅរស់នៅ ជាមួយម្តាយមីង ប្រកបរបរស៊ីឈ្នួល លាងចាន នៅខេត្តព្រៃវែង។
បន្ទាប់ពីទទួលដំណឹងថា ជនរងគ្រោះ ឈប់រៀន ឪពុកបង្កើត បានហៅជនរងគ្រោះ ឲ្យទៅរស់នៅជាមួយ នៅឃុំក្រាំងយ៉ូវ ស្រុកស្អាង ហើយប្រាប់ជនរងគ្រោះឲ្យទៅយក ខោអាវ នៅផ្ទះមករស់ជាមួយ។
លុះដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ជនរងគ្រោះ បានត្រឡប់ចូលផ្ទះ រៀបចំខោអាវ ដើម្បីទៅរស់នៅជាមួយ ឪពុកបង្កើតវិញ ប៉ុន្តែជួបជាមួយជនសង្ស័យ ជាឪពុកចុង ពេលនោះ ក៏បានឈ្លោះប្រកែកគ្នា ហើយជនសង្ស័យ ក៏បានវាយធ្វើបាបនាង ទើបមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ស្វាយរលំ អោយចុះមកឃាត់ខ្លួន ជនសង្ស័យ ចាត់ការតាមនីតិវិធីតែម្តង។
សូមបញ្ជាក់ថា តាមការសាកសួរ ជនសង្ស័យឆ្លើយថា ខ្លួនពិតជាបានរួមភេទជាមួយជន រងគ្រោះ បានសម្រេចជាច្រើនដងប្រាកដមែន ប៉ុន្តែមិនបានចាប់រំលោភ នោះទេ ដោយសារការព្រមព្រៀងត្រូវរ៉ូវគ្នា៕/V-PC