កម្លាំងជំនាញសហការជាមួយ កម្លាំងសណ្ដាប់ធ្នាប់ចរាចរណ៍ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានឃាត់ខ្លូនជនសង្ស័យ ១នាក់ ករណីជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន កាលពីវេលាម៉ោង ១១ យប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចផ្លូវជាតិលេខ៥ ក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានី ភ្នំពេញ។
