សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ប្រាប់ រស្មីកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈនេះថាៈ ទាក់ទងករណី លោក គឹម ពន្លក អតីតអធិការនគរបាល ស្រុកកំរៀង ដែលបានដោះលែង មេខ្លោងនាំពលករឆ្លងដែន ដោយខុសច្បាប់ គឺសមត្ថកិច្ច កំពុងតែធ្វើការស្រាវជ្រាវ បន្ថែមទៀត ដើម្បីរកអ្នកដែលពាក់ព័ន្ធ ហើយករណីនេះ មិនទាន់រកឃើញមានភស្តុតាង ណាមួយ ដែលត្រូវបញ្ជូន ទៅតុលាការនៅឡើយទេ។
