ដោយ:រ៉ាម៉ន/ភ្នំពេញ: កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅខណ្ឌពោធិសែនជ័យ បានបើកកិច្ចប្រជុំវិសាមញ្ញលើកទី០២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ ក្រោមអធិបតីភាព លោក ក្រូច ផាន ប្រធានក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យដោយមាន សមាជិក សមាជិកាក្រុមប្រឹក្សាអញ្ជើញចូលរួម២១/២១រូប ដែលមាន២របៀបវរៈ ដូចខាងក្រោម៖
១-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងប្រតិទិនការងារសម្រាប់កសាងកម្មវិធីវិនិយោគ បីឆ្នាំរំកិល ខណ្ឌពោធិ៍សែនជ័យ ២០២២-២០២៤។
២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីណែនាំស្តីពីការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២២-២០២៤ របស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ៕/PC