ភារកិច្ច​របស់​គណកម្មកា​រ​រដ្ឋបាល​ពេល​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណ​:​ជា​ប្រព័ន្ធ​

1931
ចែករម្លែក

ដោយៈ​ភ្នំ​ស្វាយ​/​បន្ទាយ​មាន​ជ័​យៈ​បណ្តុះបណ្តាល​តួនាទី ភារកិច្ច​របស់​គណកម្មកា​រ​រដ្ឋបាល ពេល​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណ​:​ជា​ប្រព័ន្ធ​ឈានចូល​ឃុំ​ចំណោម​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ ។លោក មួង វិបុល អនុប្រធាន​ម​ន្ទិ​រ​រៀបចំ​ដែនដី​នគ​រោ​ប​នីយកម្ម សុរិយោដី និង​សំណង់​ខេត្តបន្ទាយមានជ័យ​ឱ្យដឹង​ថ្ងៃទី​២៧​មេសា​ថា​: កន្លងមក ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណ​:​ជា​ប្រព័ន្ធ ហើយ​បានចេញ​វិញ្ញ​បន​ប័ត្រ​សម្គាល់​អចលនវត្ថុ​ចំនួន ១១៩.១៦៤​ប័ណ្ណ​។

ក្នុង​ខេត្ត​ក្រុមការងារ​វាល​នៃ​ការចុះបញ្ជី​នេះ មាន​៣​ក្រុម​។​ក្រុមទី​១ កំពុងដំណើរការ​នៅ​ឃុំ​រហាត់ទឹក ហើយ​បានបញ្ចប់​រួច​ត្រូវ​ឈាម​ចូលមក​ដំណើរការ​ក្នុង​ឃុំ​ចំណោម ដូចដែល​ធ្វើការ​បណ្តុះបណ្តាល​គណកម្មកា​រ​រដ្ឋបាល​នា​ថ្ងៃនេះ​។​ក្រុមទី​២ អនុវត្ត​នៅ​សង្កាត់​ភ្នៀ​ត​ក្រុង​សិរីសោភ័ណ​និង​ក្រុមទី​៣ អនុវត្ត​នៅ​ឃុំ​រហាល​ស្រុក​ព្រះនេត្រព្រះ ។​

លោក​និយាយ​បន្តថា​: ដំណាក់កាល​នៃ​ការចុះបញ្ជី​ដីធ្លី​នេះ​មាន ៥​ដំណាក់កាល​ដូចជា ត្រៀម​រៀបចំ​កំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ​។​ប្រតិបត្តិការ​បច្ចេកទេស​គឺ​ការចុះ​កំណត់​ព្រំ វាស់វែង ។​វិនិច្ឆ័យ​។​បី​ទ​ផ្សាយ​ជា​សាធារណ​:​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​និង​សម្រេច​លើ​ឯកសារ​វិនិច្ឆ័យ បី​ទ​ផ្សាយ​និង​ចុះបញ្ជី ចេញ​ប័ណ្ណ​និង​ចែក​ប័ណ្ណ​ជូន​ម្ចាស់​ដី​។​

លោក​លី​សារី​អភិបាល​ស្តីទី​ខេត្តបន្ទាយមានជ័យ​ថ្លែង​អបអរសាទរ​ដល់​ពល​រដ្ឋ​និង​ម្ចាស់​ក្បាលដី​នៅ​ឃុំ​ចំណោម​ដែល​ចាប់ផ្តើម​ទទួលបាន​នូវ​ការចុះ​ប​ញ្ជូ​ី​ដីធ្លី​មាន​លក្ខណ​:​ជា​ប្រព័ន្ធ ដើម្បី​បានចេញ​វិញ្ញ​បន​ប័ត្រ​សម្គាល់​អចលនវត្ថុ​ឬ​ហៅថា​ប្លង់រឹង​ចាប់ពីពេលនេះ​តទៅ​។​​លោក​អភិបាល​ស្តីទី​បាន​រំលឹក​ដែរ​ពីសារ​:​សំខាន់​ផល​ប្រ​យៅ​ជ​ន័​នៃ​ប្លង់រឹង​ដីធ្លី​នេះហើយ​ថា​ការចុះបញ្ជី​នេះ​តម្លៃ​សេវា​ចុះបញ្ជី​ជាការ​ឧបត្ថម្ភ​របស់រ​ដ្ឋ​ឬ​ហៅថា​ចុះបញ្ជី​ដោយ​ឥតគិតថ្លៃ​។​ពី​ការផ្លាស់ប្តូរ​និង​ផ្ទេរសិទ្ធិ​នាពេលខាងមុខ​។​

លោក​បន្តថា​ចំពោះ​ក្រសួង​រៀបចំ​ដែនដី​ដែល​បានរៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល​ថ្មី​នេះ ដើម្បីអោយ​ការចុះបញ្ជី​ដីធ្លី​នេះ​មាន​ភាព​សុ​ក្រឹត្យ ទាំង​បច្ចេកទេស​និង​តាម​និតិ​វិធី​ផ្លូវច្បាប់​ត្រឹមត្រូវ​៕S/

​ភារកិច្ច​របស់​គណកម្មកា​រ​រដ្ឋបាល​ពេល​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណ​:​ជា​ប្រព័ន្ធ​

ទីតាំងផ្សាយពាណិជ្ជកម្ម