ដោយៈ ជា សីហៈ/ភ្នំពេញៈ កាលពីម្សិលមិញនេះអ្នកជំនាញខាងហិរញ្ញវត្ថុកម្ពុជាបាន ចូលរួមកិច្ចប្រជុំមួយ ជាមួយក្រុមអ្នកជំនាញ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ។
ក្រុមមន្ត្រីកម្ពុជាគឺដឹកនាំដោយលោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិ នៃកម្ពុជា ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយក្រុមអ្នកជំនាញ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលដឹកនាំដោយ លោក អាឡាស្តែ ស្កុត (Alasdair Scott) ប្រធានក្រុមបេសកកម្ម សម្រាប់កម្ពុជា។
នៅក្នុងកិច្ចប្រជុំនោះ លោកស្រី បានជម្រាបជូន ក្រុមបេសកកម្មពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារ និងទស្សនវិស័យរបស់ធនាគារជាតិនៃកម្ពុជា សម្រាប់ឆ្នាំ២០២១៕/PC