ដោយ:ជាសីហ:/ភ្នំពេញ: កាលពីខែមុន ក្រុមសង្គ្រោះសត្វព្រៃបន្ទាន់បានរកឃើញសត្វស្ទាំង និងលលកជាច្រើនកំពុងដាក់លក់ក្នុងទីក្រុងភ្នំពេញ។
អង្គការ Wildlife Alliance បានអះអាងថា កូនសត្វស្លាបចំនួន១៣ក្បាលត្រូវបានជួយសង្គ្រោះ ពីអ្នកលក់ និងត្រូវបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅជាទីកន្លែង ដែលពួកគេនឹងទទួលបានការថែទាំ និងការយកចិត្តទុកដាក់ដែលពួកគេត្រូវការ។ ប្រភេទ សត្វនេះត្រូវបានចាត់ជាថ្នាក់បក្សីព្រៃមួយដែលចិញ្ចឹមកូនដោយចាប់ថិកសត្វតូចៗនៅលើវាលស្មៅ សត្វល្មូន និងសត្វល្អិតផ្សេងៗ។
វាត្រូវបានគេចាត់ទុកទៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ៕/PC