ដោយៈ ដេប៉ូ / តូក្យូៈ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅជប៉ុន បានចេញសេចក្តីជូនដំណឹង ដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅប្រទេសជប៉ុនត្រូវផ្តល់ អាស័យដ្ឋាន និងលេខទូរស័ព្ទ ទំនាក់ទំនងបន្ទាន់ ក្នុងរណីរងផលប៉ះពាល់ពីគ្រោះរញ្ជួយដី កម្រិត ៧,៣ រិកទ័រ។
ក្នុងសេចក្តីជូនដំណឹងរបស់ ស្ថានអគ្គរាជទូតកម្ពុជា បានបញ្ជាក់ថាៈ ការជូនដំណឹងនេះ បន្ទាប់ពីពេលដែល កាលពីថ្ងៃទី១៣ ខែ កុម្ភៈ ឆ្នាំ២០២១ កន្លងទៅ មានគ្រោះរញ្ជួយដី នៅខេត្ត Fukushima និងខេត្ត Miyagi ដែលបណ្តាលឱ្យមនុស្ស ប្រមាណជាង ១០០ នាក់ រងរបួស (ព័ត៌មានបឋម)។
សេចក្តីជូនដំណឹង ខាងលើនេះ បានបញ្ជាក់ថាៈ អាជ្ញាធរឧតុនិយមជប៉ុន ជូនដំណឹងថា អាចនឹងមានហានិភ័យខ្ពស់ ដែលអាចបាក់ដី និងរលំផ្ទះ នៅក្នុងតំបន់ ដែលរងប៉ះពាល់ខ្លាំង និងសូមឱ្យពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់។ សម្រាប់អាស័យដ្ឋាន និងការទំនាក់ទំនងបន្ទាន់ មានដូចជាៈ ១- ហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ឬ ២- ទូរស័ព្ទលេខ ០៨០ ៤៦៨៩៩៣៧៤ / ០៨០ ៤៤៣៩ ៥៧០៤ ៕/V-PC