ប្រែសម្រួលៈវាសនា/បាងកក៖តុលាការព្រហ្មទណ្ឌថៃកាលពីថ្ងៃអង្គារបានអនុញ្ញាតអោយសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យក្នុង«ចលនាប្រជាជន»បង់ប្រាក់ធានាខ្លួននៅក្រៅឃុំ ក្រោយពីត្រូវប៉ូលិសចាប់ខ្លួន ដោយសារការចូលរួមក្នុងបាតុកម្មមួយ។
ពួកគេត្រូវបានចោទប្រកាន់ថារំលោភច្បាប់ស្តីពីការហាមជួបជុំជាសាធារណៈ និងច្បាប់គ្រាអាសន្ន។
មុននេះមួយថ្ងៃ កាលពីថ្ងៃចន្ទតុលាការឧទ្ធរណ៍ថៃបានច្រានចោលសំណើមួយដើម្បីដោះលែងមេដឹកនាំ៤នាក់នៃក្រុមRatsadon Group ដោយសំអាងថាពួកគេមិនគោរពរបបរាជានិយមនិងថាពួកគេមានហានិភ័យខាងរត់គេចខ្លួន។
ការសំរេចនេះ ត្រូវបានអាននៅតុលាការព្រហ្មទណ្ឌ ដោយបដិសេធការដោះលែងពួកគេបណ្តោះអាសន្ន ដោយហេតុថាបទចោទប្រកាន់ពួកគេអាចជាប់ទោសធ្ងន់។
កាលពីថ្ងៃសៅរ៍ អ្នកប្រឆាំងតវ៉ានៃក្រុមនេះបាននិយាយថា ពួកគេនឹងធ្វើការជួបជុំមួយទៀតនៅថ្ងៃ២០កុម្ភៈ បើសិនជារដ្ឋាភិបាលខកខានមិនបានដោះលែងមេដឹកនាំរបស់គេក្នុងរយៈពេល១សប្តាហ៍៕
បាតុករថៃប្រឈមជាមួយប៉ូលិសនៅវិមានប្រជាធិបតេយ្យក្នុងក្រុងបាងកកកាលពីថ្ងៃសៅរ៍