តុលាការព្រហ្មទណ្ឌថៃកាលពីថ្ងៃអង្គារបានអនុញ្ញាតអោយសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យក្នុង«ចលនាប្រជាជន»បង់ប្រាក់ធានាខ្លួននៅក្រៅឃុំ ក្រោយពីត្រូវប៉ូលិសចាប់ខ្លួន ដោយសារការចូលរួមក្នុងបាតុកម្មមួយ។តែមុននេះមួយថ្ងៃ កាលពីថ្ងៃចន្ទតុលាការឧទ្ធរណ៍ថៃបានច្រានចោលសំណើមួយដើម្បីដោះលែងមេដឹកនាំ៤នាក់នៃក្រុមRatsadon Group ដោយសំអាងថាពួកគេមិនគោរពរបបរាជានិយមនិងថាពួកគេមានហានិភ័យខាងរត់គេចខ្លួន។
