Home កីឡា មុន​ប្រកួត CL...

មុន​ប្រកួត CL យប់​នេះ អ្នកចាត់ការ​របស់​ហង្ស​ក្រហម Liverpool លោក​ជួ​ហ្គិន ក្លប់​ថា​គាត់ “​ពោរពេញ​ដោយ​ថាមពល​” មិន​ត្រូវការ​ការឈប់​សម្រាក​ទេ

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ លោក ជួ​ហ្គិន ក្លប់ អ្នក​ចាត់ការ​ទូទៅ​របស់​ក្រុម​ហង្ស​ក្រហម Liverpool បាន​ច្រាន​ចោល​ការលើកឡើង​ថា លោក​ត្រូវការ​ការ​សម្រាក​ចំ​ពេល​កំពុង​ធ្លាក់ចុះ​លទ្ធផល​ប្រកួត​ពី​ម្ចាស់​ជើងឯក Premier League មួយ​នេះ​ក្នុងពេល​ដំណាលគ្នា​ជាមួយនឹង​គ្រា​ដ៏​លំបាក​ក្នុង​ជីវិត​ផ្ទាល់ខ្លួន​របស់​គាត់​។​

​ហង្ស​ក្រហម​នឹង​ព្យាយាម​ស្វែងរក​ជ័យជម្នះ​ឡើងវិញ​ពី​ការ​ចាញ់​ក្នុង​លី​ក​កំពូល ៣ លើ​ក​ជាប់​គ្នា ដែល​នាំឱ្យ​លោក​ក្លប់​សារភាពថា​ការការពារ​តំណែង​ជើងឯក​របស់​ពួកគេ​ត្រូវបាន​បញ្ចប់ នៅពេលដែល​ពួកគេ​ចាប់ផ្តើម​បន្ត​យុទ្ធនាការ​ក្របខ័ណ្ឌ Champions League របស់​ពួកគេ​ទល់​នឹង​ក្រុម RB Leipzig នៅ​ទីក្រុង​ប៊ុយ​ដា​ប៉េស​នៅ​ថ្ងៃ​អង្គារ​នេះ​។​

​បដា​បង្ហាញ​ការគាំទ្រ​ដល់​លោក​ក្លប់​ដែល​មិន​អាច​ចូលរួម​ពិធី​បុណ្យសព​ម្ដាយ​របស់​គាត់​ឈ្មោះ​អេ​លីហ្សា​បេ​ត​កាលពី​សប្តាហ៍​មុន​ដោយសារ​ការ​រឹតត្បិត​ការធ្វើដំណើរ​ដើម្បី​ទប់ស្កាត់​កូវី​ដ​១៩ ត្រូវបាន​ដាក់​នៅ​ខាងក្រៅ​កីឡដ្ឋាន Anfield ទោះបីជា​បុរស​អាល្លឺម៉ង់​រូប​នេះ​ទទូចថា​វា​មិន​ចាំបាច់​ក៏ដោយ​។​

​បន្ទាប់មក​លោក​ក្លប់​និយាយ​សារភាព​យ៉ាងខ្លី​ចំពោះ​ការប៉ាន់ស្មាន​ថា​គាត់​បាន​ត្រៀម​ខ្លួន​ឈប់​សម្រាក​ពី​ការងារ​ឬ​សុំ​លាឈប់​ពីមុខ​តំណែង ដែល​គាត់​បានទទួល​កាលពី​ខែ​តុលា​ឆ្នាំ ២០១៥ ខណៈ​ដែល​គាត់​ទទូច​ថា​គាត់​កំពុង​ឱបក្រសោប​ការ​ប្រឈម​នានា​ដើម្បី​បង្វែរ​ជោគ​សំណាង​របស់ Liverpool ឡើងវិញ​។​

​ខណៈ​ដែល​គាត់​ពិនិត្យមើល​ការប្រកួត​ជើង​ទីមួយ​វគ្គ ១៦ ក្រុម​ចុងក្រោយ​របស់​គាត់​ជាមួយនឹង Leipzig លោក​ក្លប់​និយាយថា “​បដា​ពិតជា​ល្អ​ប្រពៃ​ណាស់ ប៉ុន្តែ​មិន​ចាំបាច់​ទេ​។ ខ្ញុំ​មិន​មាន​អារម្មណ៍​ថា​ខ្ញុំ​ត្រូវការ​ការគាំទ្រ​ពិសេស​ទេ​។ ខ្ញុំ​មិន​ត្រូវការ​ការ​ឈប់សម្រាក​ទេ​”​។​

​លោក​បន្តថា “​រឿង​ចុងក្រោយ​ដែល​ខ្ញុំ​ចង់​ធ្វើ​គឺ​និយាយ​អំពី​រឿង​ឯកជន​នៅក្នុង​សន្និសីទកាសែត​ប៉ុន្តែ​អ្នក​រាល់គ្នា​ដឹង​ហើយ​ថា​យើងទាំងអស់គ្នា​សុទ្ធតែ​មាន​គ្រា​ដ៏​លំបាក​ហើយ​យើង​តែងតែ​ដោះស្រាយ​វា​ជា​គ្រួសារ ១០០ ភាគរយ​”​។​

“​នៅ​ពេល​ខ្ញុំ​មក​ធ្វើការ​ទីនេះ ខ្ញុំ​មាន​អាយុ ៥៣ ឆ្នាំ ខ្ញុំ​បាន​នៅ​ជាមួយ​បាល់ទាត់​អស់​រយៈពេល ៣០ ឆ្នាំ​មកហើយ​។ ខ្ញុំ​អាច​បែងចែក​រឿងរ៉ាវ​ផ្សេងៗ ហើយ​បិទ​វា​ចោល ខ្ញុំ​មិន​កាន់​យក​វា​មក​តាម​ខ្លួន​ទេ​។ ជា​ការពិត យើងទាំងអស់គ្នា​ទទួល​រង​ឥទ្ធិពល​ពី​រឿងរ៉ាវ​ដែល​កើតឡើង ប៉ុន្តែ​មិន​ចាំបាច់​មាន​មនុស្ស​មក​បារម្ភ​ពី​ខ្ញុំ​ទេ​”៕

​កម្មវិធី​ប្រកួត Champions League សម្រាប់​រាត្រី​ថ្ងៃ​អង្គារ ៖

– 03:00 Barcelona vs PSG
– 03:00 RB Leipzig (N) vs Liverpool

 លោក​ក្លប់​ថា​លោក​មាន​ថាមពល មិន​ត្រូវការ​សម្រាក​ទេ 

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleតុលាការ​ព្រហ្មទណ្ឌ​ថៃ​កាលពី​ថ្ងៃ​អង្គារ​បានអនុញ្ញាត​អោយ​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​«​ចលនា​ប្រជាជន​»​បង់ប្រាក់​ធានា​ខ្លួន​នៅ​ក្រៅ​ឃុំ ក្រោយពី​ត្រូវ​ប៉ូលិស​ចាប់​​ខ្លួន ដោយសារ​ការចូលរួម​ក្នុង​បាតុកម្ម​មួយ​។​តែ​មុន​នេះ​មួយ​ថ្ងៃ កាលពី​ថ្ងៃ​ចន្ទ​តុលាការ​ឧទ្ធរណ៍​ថៃ​បាន​ច្រាន​ចោល​សំណើ​មួយ​ដើម្បី​ដោះលែង​មេដឹកនាំ​៤​នាក់​នៃ​ក្រុម​Ratsadon Group ដោយ​សំអាង​ថា​ពួកគេ​មិន​គោរព​របប​រាជានិយម​និង​ថា​ពួកគេ​​មាន​ហានិភ័យ​ខាង​រត់គេចខ្លួន​។​
Next articleស្ថានទូត​កម្ពុជា ប្រចាំ​ជប៉ុន អំពាវនាវ​ដល់​បងប្អូន​ខ្មែរ កំពុង​រស់នៅ​ជប៉ុន ឆាប់​ជូនដំណឹង ពេល​ទទួលរង​ផលប៉ះពាល់ ពី​គ្រោះ​រញ្ជួយ​ដី​
- Advertisment -

Most Popular