សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បានធ្វើការដាស់តឿន ក៏ដូចជា ការរម្លឹកទៅដល់ ស្នងការនគរបាលខេត្តថា រថយន្តដែលប្រគល់ជូន ស្នងការនគរបាលខេត្ត ទាំង ១៩ នៅថ្ងៃនេះ គឺយកទៅប្រើឲ្យ ចំគោលដៅ តួនាទីភារកិច្ច គឺមិនមែនសម្រាប់ បុគ្គលណាមួយ និងមិនមែនឲ្យយកទៅ ដឹកទំនិញគេចពន្ធ គឺមិនបានជាដាច់ខាត។ ការដាស់តឿនរបស់ សម្តេចក្រឡាហោម ស ខេង បានធ្វើឡើង ក្នុងពិធីប្រគល់រថយន្តជូន ស្នងការដ្ឋាន នគរបាលខេត្ត ចំនួន ១៩ខេត្ត នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងមហាផ្ទៃ។
