លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំជឿលើការឃោសនា ពីជនអគតិមួយចំនួនជុំវិញការ ចាក់វ៉ាក់សាំងកូវីដ-១៩ (Sinopharm Beijing Institute of Biological Products) ខណៈដែល ប្រមុខប្រមុខរាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែង កៀងគរ រហូតទទួលបានចាក់វ៉ាក់សាំង កូវីដ-១៩ និងស្របពេលដែលប្រទេស អ្នកផ្តល់ជំនួយ ប្រឈមនឹងជំងឺនេះ ដែរនោះ។
