Home ព័ត៌មានអន្តរជាតិ គូស្នេហ៍​អ៊ុយ...

គូស្នេហ៍​អ៊ុយ​ក្រែ​នយក​ច្រវាក់​ចងដៃ​ជាប់​គ្នា​៣​ខែ​ដើម្បី​តេស្តិ៍​មើល​អនុភាព​នៃ​ទំនាក់ទំន​ង​របស់​ពួកគេ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ គូស្នេហ៍​វ័យក្មេង​ជនជាតិ​អ៊ុយ​ក្រែន​បាន​ដាក់​ច្រវា​ក់ជាប់​គ្នា ៣ ខែ​នៅ​ក្នុងការ​ធ្វើតេស្តិ៍​មើល​កម្រិតនៃ​ក្តីស្រឡាញ់​របស់​ពួកគេ​។​

​អា​ឡិច​សាន់ឌ័​រនិង​វី​កតូរៀ​បានជ្រើសរើសយ​កទិវា​នៃ​ក្តីស្រឡាញ់ ទី​១៤​កុម្ភៈ ដើម្បី​ចាក់​ច្រវាក់​ជាប់​គ្នា​នៅ​ជិត​រូបចម្លាក់​សាមគ្គី​នៅ​ទីក្រុង​គៀវ​។​

​លោក វី​តា​លី ហ្សូ​រីន ជា​អ្នក​ចុះបញ្ជី​ជាតិ​អ៊ុ​យក្រែន ដែល​បាន​ត្រួតពិនិត្យ​លើ​ការពិសោធន៍​នេះ បាន​និយាយថា “​ដៃ​របស់​គូស្នេហ៍​នេះ​នៅ​ឃ្លាត​គ្នា​តែ​ពីរ​បី​សង់ទីម៉ែត្រ​ប៉ុណ្ណោះ​”​។​

​គាត់​បានបញ្ជាក់​ថា អា​ឡិច​សាន់ឌ័​រនិង​វី​កតូរៀ “​មាន​សតិ​ល្អ​ធម្មតា​” មុនពេល​ចាប់ផ្តើម​បង្ខាំង​ខ្លួន​ពួកគេ​អំឡុង​ជំងឺ​រាតត្បាត​។​

​អា​ឡិច​សាន់ឌ័​របាន​និយាយ​អំពី​ការ​ដាក់ច្រវាក់​ជាប់​គ្នា​នេះ​ថា “​យើង​នឹង​ដណ្តើម​យក​ឯតទគ្គ​កម្ម​។ មាន​ច្រវា​ក់លើ​ពួកយើង ហើយ​ច្រវាក់​ទាំងអស់​គឺ មឹន​ជាប់​គ្នា​តែ​ម្តង​។ តំណ​ចុងក្រោយ​ត្រូវ​បាន​បិទ​ជាមួយនឹង​ត្រា​នៃ​ការចុះបញ្ជី​ជាតិ​”​។​

​ការធ្វើ​តេស្តិ៍​ដំបូង​របស់​គូស្នេហ៍​មួយគូ​នេះ​គឺ​ការធ្វើដំណើរ​ទៅ​ផ្ទះ​ចម្ងាយ ៥២៣ គីឡូម៉ែត្រ​ពី​រដ្ឋធានី​តាម​ឡាន​តាក់ស៊ី​។ ពួកគេ​ត្រូវ​ជ្រើសរើស​ថា​តើ​ត្រូវ​ប្រើ​បង្គន់​ប្រុស​ឬ​ស្រី​រួម​គ្នា​នៅ​ហាង​កាហ្វេ​តាមផ្លូវ​។​

​ពួកគេ​បាន​ជ្រើសរើស​យក​បង្គន់​ស្ត្រី ដែល​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​អ្នក​សម្អាត នៅ​ពេល​ពួកគេ​ចាប់ផ្តើម​ជីវិត​របស់​ពួក​គេ​ដោយ​មិន​មាន​កន្លែង​ឯកជន​ផ្ទាល់ខ្លួន​។​

​គូស្នេហ៍​នេះ​ជឿជាក់ថា ពួកគេ​អាច​ឆ្លង​ផុត​ដំណាក់កាល​ធ្វើតេស្តិ៍​បី​ខែ​នេះ​។

​នាង​ហ្សូ​រីន​បកស្រាយ​ថា ប្រសិន​បើ​ពួកគេ​សម្រេចចិត្ត​បែក​គ្នា​អំឡុង​ការសាកល្បង​៣​ខែ​នេះ ពួកគេ​ត្រូវ​រក​អ្នកជំនាញ​មកពី​សេវា​សង្គ្រោះបន្ទាន់​ដើម្បី​កាត់​ច្រវាក់​ចេញ​៕

​អា​ឡិច​សាន់ឌ័​រនិង​វី​កតូរៀ​ដាក់ច្រវាក់​ជាប់គ្នា​៣​ខែ​ដើម្បី​តេស្តិ៍​មើលអំណាច​នៃ​ស្នេហា​របស់​ពួកគេ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular