Home ព័ត៌មានអន្តរជាតិ អ្នកបើកបរ​ឡាន...

អ្នកបើកបរ​ឡាន​ដឹក​ទំនិញ​ថៃ​ម្នាក់​រកឃើញ​គុជ​ខ្យង​ពណ៌​ទឹកក្រូច​ដ៏​កម្រ ដែល​អាច​មាន​តម្លៃ​រាប់សែន​ដុល្លារ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ អ្នក​បើក​ឡាន​ដឹក​ទំនិញ​ជនជាតិ​ថៃ​ម្នាក់​បាន​អះអាង​ថា​គាត់​រកឃើញ​គុជ​ខ្យង Melo ពណ៌​ទឹកក្រូច​ដ៏​កម្រ​មួយ​គ្រាប់​នៅ​ខាងក្នុង​អាហារ​សមុទ្រ​នេះ​គឺ​តែ​ប៉ុន្មាន​សប្តាហ៍​​បន្ទាប់​ពី​អ្នកនេសាទ​ម្នាក់​បាន​រក​ឃើញ​គុជ​ខ្យង​ស្រដៀង​គ្នា ដែល​មាន​តម្លៃ​ជាង ៣៥០.០០០ ដុល្លារ​នៅ​លើ​ឆ្នេរ​ខ្សាច់មួយ​។​

​លោក ម៉ុន​ធៀន ចាន់​ស៊ុគ អាយុ ៤០ ឆ្នាំ​បាន​ចំណាយ​ប្រាក់ ៥០ បាត​សម្រាប់​សំបកខ្យង​ដូច​ផ្លែ​ប៉ោម​ពី​ផ្សារ​ក្បែរ​ផ្ទះ​របស់​គាត់​នៅ​ខេត្ត​ឈុន​បុរី​ប្រទេស​ថៃ​កាលពី​ថ្ងៃទី ១០ ខែ​កុម្ភៈ​។​

​អ្នកបើកបរ​រូបនេះ​និង​ប្រពន្ធ​របស់​គាត់​ឈ្មោះ​វ៉ា​សា​ណា​អាយុ ៤៤ ឆ្នាំ​បាន​ចម្អិន​ខ្យង​នេះ ដែល​ពួកគេ​បាន​បរិភោគ​ជាមួយ​កូនប្រុស​ម្នាក់ ដែល​ទំពារ​ចំ​របស់​រឹង​មួយ​។​

​ពួកគេ​ក៏​បាន​ទិញ​ត្រី បង្គា​រ និង​គ្រំ​ស្រស់​កន្លះ​គីឡូ​ផងដែរ យក​មក​អាំង​លើ​រងើកភ្លើង​។​

​ក្រុម​គ្រួសារ​នេះ​និយាយថា​ពួកគេ​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅពេលដែល​កូនប្រុស​របស់​ពួកគេ​ខ្ជាក់​គុជ​ខ្យង​ពណ៌​ទឹកក្រូច​ដ៏​ស្រស់ស្អាត​មាន​ទំហំ​ប៉ុន​កាក់​និង​មាន​ទម្ងន់ ៧ ក្រាម​។​

​ដំបូង​ពួកគេ​គិតថា​វា​គ្រាន់តែ​ជា “​ពង​ខ្យង​” ប៉ុន្តែ​បាន​ដឹងថា​វា​អាច​ជា​គុជ​ខ្យង​ដ៏​កម្រ​មួយ​នៅ​លើ​ពិភពលោក​គឺ​គុជ​ខ្យង​ពណ៌​ទឹកក្រូច​បន្ទាប់ពី​បានឃើញ​ព័ត៌មាន​អំពី​ការរកឃើញ​គុជ​បែបនេះ​​មួយ​ផ្សេង​ទៀត​កាលពី​ខែ​មុន​។​

​ឪពុក​ដែល​សប្បាយ​ចិត្ត​ជា​ពន់ពេក​រូប​នេះ​ឥឡូវ​បាន​យក​វា​ឱ្យ​គេ​ពិនិត្យ ហើយ​ជឿថា​គាត់​អាច​កើប​លុយ​រាប់ម៉ឺន​ដុល្លារ​ពី​វា​៕

លោក ម៉ុន​ធៀន ចាន់​ស៊ុគ រកឃើញ​គុជ​ពណ៌​ទឹកក្រូច​ដ៏​កម្រ​ពី​អាហារ​សមុទ្រ​របស់គាត់

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular