Home កម្សាន្ត ខេ​ម តន់ ចន្ទ...

ខេ​ម តន់ ចន្ទ​សី​ម៉ា នាំ​អារម្មណ៍​អ្នកទស្សនា​ទៅ​មើល​សម្រស់ កោះ​សង្សារ​តាមរយៈ​បទ «​កោះ​អ្វី​?»

​ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ នៅ ព្រឹក​នេះ​ផលិតកម្ម​GalaxyNavatra បទ​ថ្មី​មួយ​បទ​ទៀតហើយ​ច្រៀង​ដោយ ខេ​ម និង តន់ ចន្ទ​សី​ម៉ា ដែល បង្ហាញ​ពី​ទេសភាព​ស្អាត​ត្រជាក់​ភ្នែក​របស់​កោះ​សង្សារ​ដែលជា​កោះ​ឋានសួគ៌ រ៉ូ​មែន​ទិច​នៃ​ទឹកដី​របស់​ប្រទេស​កម្ពុជា​។​

​បទ​ចម្រៀង​ថ្មី នោះ​មាន​ចំណងជើង​ថា “​កោះ​អ្វី​?” ដែល និពន្ធ​Melody និង​ទំនុកច្រៀង ដោយ ឡេង ណា​វ៉ា​ត្រា និពន្ធ​បទ​ភ្លេង ដោយ​ប្រុស​ម៉ៅ សម្រួល​តន្ត្រី ដោយ Numan ដឹកនាំ​សម្តែង​ដោយ Kate ថត និង​កាត់ត​ដោយ ដោយ Bannie​រៀបចំ​ការផលិត ដោយ Manuth​។​

​កោះ​សង្សារ​ត្រូវបាន​គេ​ដឹងថា ស្ថិត កោះរ៉ុង ភាគ​និរតី​នៃ​តំបន់ឆ្នេរ សមុទ្រ​កម្ពុជា មាន​ទេសភាព​ខ្សាច់​សក្បុស​ហ៊ុមព័ទ្ធ​ផ្ទះ​ឈើ​ប្រក់​ស្បូវ ប្រណីត​បាន ក្លាយជា​ឋានសួគ៌​ពិត​របស់​ភ្ញៀវទេសចរ​នោះ គឺ ជា រមណីយដ្ឋាន​កោះ​សង្សារ ដែល​ផ្សារភ្ជាប់​នឹង​គម្រោង​អភិរក្ស​ធម្មជាតិ​ជីវៈចម្រុះ​និង​សត្វព្រៃ​។ វា​មាន ចម្ងាយ​២៩​គីឡូម៉ែត្រ ពី​កំពង់ផែ​ខេត្ត ព្រះសីហនុ រមណីយដ្ឋាន​នេះ​មាន​បុគ្គលិក​ផ្ទះបាយ​អ្នក​ច្នៃ​ម៉ូដ​អគារ​និង​ម​គ្គុ​ទ្ទេស​ក៏​សុទ្ធតែ​លំដាប់​ផ្កាយ​។ ភ្ញៀវ​ដែល ប្រាថ្នា​មក​កម្សាន្ត​នៅទីនេះ​អាចធ្វើ​ដំណើរ​តាម​ទូក​ឬក៏​ឧទ្ធម្ភាគចក្រ​ក៏បាន​។​

​ដូចដែល​ប្រិយមិត្ត​បាន​ជ្រាប ស្រាប់​ហើយ ថា​ជាមួយនិង​ការ​សម្រុក​ផលិត អា​ប៊ុ​ម ចូលឆ្នាំថ្មី នេះ​ផលិតកម្ម​Galaxy Navatra ត្រូវបាន​គេ​មើលឃើញថា គ្រប់ MV​នៃ បទ ចម្រៀង​បាន​ឲ្យ ក្រុម​ផលិត​ចុះទៅ​ថត​នៅ​តំបន់​ទេសចរណ៍ ជាច្រើន​ក្នុងន័យ​ដើម្បី​ផ្សារភ្ជាប់​ជាមួយ​រមណីយដ្ឋាន​នានា​នៅ​ព្រះរាជា អាណាចក្រ​កម្ពុជា​ជំរុញ​កំណើន​ទេសចរណ៍​ក្នុងស្រុក​ឲ្យ​កាន់តែ​ទទួលបាន​ការគាំទ្រ​ច្រើន​។​
​ចង់ដឹងថា​បទ​ថ្មី​”​កោះ​អ្វី​?” របស់​ខេ​ម តន់ ចន្ទ​សី​ម៉ា មាន​អត្ថន័យ​ហើយ​មាន​ទេសភាព​ស្រស់ស្អាត​កម្រិត​ណា សូម​ទស្សនា ទាំង អស់ គ្នា ៖​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular