Home ព័ត៌មានអន្តរជាតិ ហ្វូង​ស្វា​នៅ...

ហ្វូង​ស្វា​នៅ​ឥណ្ឌា​កញ្ឆក់​យក​កូនភ្លោះ​អាយុ​៨​ថ្ងៃ សម្លាប់​អស់​ម្នាក់​និង​ម្នាក់​ទៀត​ត្រូវបាន​សង្គ្រោះ

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ម្តាយ​របស់​កូនភ្លោះ​នេះ​បាន​អះអាងថា ហ្វូង​ស្វា​បាន​ចាប់​យក​កូនភ្លោះ​អាយុ ៨ ថ្ងៃ​មួយគូ​ពី​ផ្ទះ​របស់​ពួកគេ​នៅ​ភាគខាងត្បូង​ប្រទេស​ឥណ្ឌា​មុន​ពេល​សម្លាប់​កូនស្រី​ម្នាក់​។​

​ស្ត្រី​អាយុ ២៦ ឆ្នាំ​ឈ្មោះ អា ប៊ូ​វ៉ាណេ​ស្វារី អះអាងថា ការវាយប្រហារ​នេះ​បាន​កើត​ឡើង​នៅ​ទីក្រុង​ថា​ន​ចាវួ​កាលពី​ថ្ងៃ​សៅរ៍​ទី​១៣​កុម្ភៈ ខណៈពេល​ដែល​នាង​កំពុង​នៅ​ផ្ទះ​តែម្នាក់ឯង​ជាមួយ​កូនភ្លោះ​។​

​នាង​ប៊ូ​វ៉ាណេ​ស្វារី​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា​ហ្វូង​ស្វា​បាន​សម្រុកចូល​តាម​ដំបូល​ចាប់​កូនស្រី​ទាំងពីរ​ហើយ​ក្រោយមក​នាង​បាន​រកឃើញ​កូនភ្លោះ​ម្នាក់​ក្នុងចំណោម​នោះ​បាន​ស្លាប់​នៅក្នុង​​ស្នាមភ្លោះ​មួយ​នៅ​ខាងក្រោយ​ផ្ទះ​របស់​នាង​។​

​ប៉ុន្តែ​ប៉ូលិស​បាន​ជំរុញ​ឱ្យមាន​ការប្រុងប្រយ័ត្ន ដោយ​និយាយ​ថា​ការស៊ើបអង្កេត​កំពុងដំណើរការ ហើយ​កូនស្រី​ភ្លោះ​ទាំងពីរ​មិន​មាន​រងរបួស​ដែល​សម​នឹង​ការវាយប្រហារ​ពី​សត្វ​ស្វា​នោះទេ​។​

​អ្នកនាំពាក្យ​ក្រុម​ការពារ​ព្រៃឈើ​លោក ជី ចូ​ធី​កុមារ បាន​ប្រាប់​កាសែត Times of India ថា “​យើង​មិន​ទាន់​អាច​ធ្វើការ​សន្និដ្ឋាន​បាន​ទេ​”​។​

​នាង​ប៊ូ​វ៉ាណេ​ស្វា​រីបាន​អះអាង​ថា​ការវាយប្រហារ​បាន​កើត​ឡើង​កាលពី​ថ្ងៃ​សៅរ៍​ខណៈ​ដែល​ប្តី​របស់​នាង​ឈ្មោះ​រ៉ា​ចា​ចេញ​ទៅ​ធ្វើការ​ហើយ​នាង​នៅផ្ទះ​ជា​មួយ​កូនភ្លោះ​ដែល​ទើប​នឹង​កើត​ជា​មួយ​កូនស្រី​អាយុ ៥ ឆ្នាំ​។​

​ស្ត្រី​ជា​ម្តាយ​និយាយ​ថា នាង​បាន​ទៅ​បន្ទប់ទឹក នៅ​ពេល​ឮ​សំឡេង​រំខាន​ពីក្នុងផ្ទះ​ហើយ​ប្រញាប់​ចេញ​ទៅ​មើល ក៏​ស្រាប់តែ​បាត់​កូនភ្លោះ​។​

​នាង​អះអាង​ថា​សត្វ​ស្វា​បាន​លើក​ក្បឿង​ពី​ដំបូល​ដើម្បី​ចូល​ទៅក្នុង​ផ្ទះ​បន្ទាប់​មក​នាំ​យក​កូនស្រី​ទាំង​ពីរ​ចេញ​តាម​ដំបូល​។​

​នាង​និយាយ​ថា​សត្វ​ស្វា​មួយ​ក្បាល​អង្គុយ​នៅ​លើដំបូល​កំពុង​ចាប់​កូនស្រី​ម្នាក់ ហើយ​អ្នកជិតខាង​បាន​បណ្តេញ​វា​ចេញ ដើម្បី​សង្គ្រោះ​កូន​ម្នាក់​នោះ​។​

​អ្នកស្រុក​បាន​តេ​ហៅ​ប៉ូលិស​ហើយ​ក្រោយមក​បាន​រកឃើញ​ក្មេងស្រី​ទី ២ អណ្តែត​នៅ​ក្នុង​ស្នាមភ្លោះ​មួយ​នៅ​ក្រោយ​ផ្ទះ​៕

នាង​ប៊ូ​វ៉ាណេ​ស្វា​រីថា​ស្វា​បានសម្លាប់​កូនភ្លោះ​ម្នាក់​របស់​នាង​កាលពី​ថ្ងៃ​សៅរ៍

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular