ដោយៈសរិទ្ធ / ក្រចេះ ៖ បុរសខ្មែរអ៊ីស្លាមម្នាក់ បានស្លាប់ នៅពេលគាត់កំពុងបើកម៉ូតូ ស្រាប់តែរថយន្ត បុក កាលពីវេលាម៉ោងជិត ៧ យប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចភូមិហាន់ជ័យទី១ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ។
ជនរងគ្រោះ ឈ្មោះ ជុំ សេរី ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម រស់នៅភូមិពង្រទី១ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ។ ចំណែករថយន្តបង្ក ម៉ាកតូយ៉ូតា ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ ២B-៩២៧៥ អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ ដោយបានរត់គេចខ្លួនបាត់ស្រមោល ។ ភ្លាមៗ សមត្ថកិច្ច កំពុងស្រាវជ្រាវ រកឱ្យចូលខ្លួន មកដោះស្រាយគ្នា តាមច្បាប់។ ក្រោយកើតហេតុ រថយន្ត និងម៉ូតូ សមត្ថកិច្ចនគរបាលចរាចរណ៍ បានយករក្សាទុក នៅប៉ុស្តិ៍រដ្ឋបាលឃុំ ជាបណ្តោះអាសន្ន រង់ចាំចាត់ការតាមច្បាប់៕/V.mara